បាល់ទាត់៖ អ្នកចាំទីអេស្ប៉ាញរបស់ក្លិបតោខៀវ Chelsea, Kepa Arrizabalaga ត្រូវបានគេដឹងថា ខិតជិតឈានដល់កិច្ចព្រមព្រៀងហើយក្នុងការផ្លាស់ទៅកាន់ក្លិបអ៊ីតាលី Napoli នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AS។

កីឡាករវ័យ ២៧ឆ្នាំរូបនេះមិនស្ថិតក្នុងជំរើសទី១ របស់លោក Thomas Tuchel ឡើយ ដោយតំណែងទី១ បានទៅអ្នកចាំទីសេណេហ្កាល់ Edouard Mendy។ ការចរចាផ្លាស់ទៅកាន់ Napoli នៅពេលនេះគឺត្រឹមលក្ខខណ្ឌខ្ចីប៉ុណ្ណោះ ខណៈក្លិបទាំងពីរកំពុងចរចាគ្នារឿងប្រាក់ឈ្នួលដោយ Kepa ត្រូវទទួលបាន ១៩ម៉ឺនផោនក្នុងមួយសប្តាហ៍។ រំលឹកថា Kepa Arrizabalaga បានមកដល់ Chelsea កាលពីឆ្នាំ២០១៨ ក្នុង ៨០លានអឺរ៉ូផ្លាស់ពីក្លិបអេស្ប៉ាញ Athletic Bilbao ក្រោយការចាកចេញរបស់ Thibaut Courtios ទៅកាន់ Real Madrid។ ក្រុមទាំងពីរ Napoli និង Chelsea មានទំនាក់ទំនងល្អនឹងគ្នានាពេលកន្លងមក តាមរយៈការដោះដូរកីឡាករកន្លងមកដោយរលូនដោយ Jorginho, Koulibaly និង Bakayoko ជាដើម៕
អត្ថបទ៖នាង សុភាវុធ