ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយសហប្រធានរដ្ឋមន្រ្តីការបរទេសឡាវ បានដឹកនាំរដ្ឋមន្រ្តីការបរទេសអាស៊ានជួបប្រជុំជាមួយលោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ខណៈកិច្ចប្រជុំនេះរំពឹងពីការបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។







