ចិន ៖ ក្រុមអាជ្ញាធរតៃវ៉ាន់ បាននិយាយថា ប្រទេសចិន បានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅដែនទឹកជិតភាគភាគឦសាន និង ភាគនិរតី កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ នេះ ខណៈក្រុងប៉េកាំង ធ្វើតាមការព្រមាន ដែលថា ក្រុង Taipei នឹងត្រូវតែសងរាល់ការខាតបង់ ដែលទទួលដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។
ទីបញ្ជាការសម្របសម្រួលខាងកើតរបស់យោធាចិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាមីស៊ីលជាច្រើនគ្រាប់ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រក្បែរកោះតៃវ៉ាន់។ប្រភពខាងលើនិយាយថា មីស៊ីលទាំងអស់បានវាយប្រហារចំគោលដៅល្អណាស់។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ថ្មីៗនេះ ទីបញ្ជាការខាងលើ បាននិយាយថា ខ្លួនបានបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ នៅច្រកសមុទ្រតៃវ៉ាន់ ជាផ្នែកមួយនៃសមយុទ្ធយោធា ដែលបានគ្រោងទុកនៅជុំវិញកោះនេះ៕
