ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រួមជាមួយសហប្រធានរដ្ឋមន្រ្តីការបរទេសហ្វីលីពីន បានដឹកនាំរដ្ឋមន្រ្តីការបរទេសអាស៊ានជួបប្រជុំជាមួយលោក ចូសិប បូរែល ហ្វុនតេលលេ (Josep Borrell Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស សន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុប។


