ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅរសៀលថ្ងៃទី៤ សីហា ឆ្នាំ២០២២ រួមជាមួយសហប្រធាន រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក។ កិច្ចប្រជុំនេះត្រូវបានរំពឹងពីទំនាក់ទំនងកាន់តែទូលំទូលាយរវាងអាស៊ាន-អាមេរិក បន្ទាប់ពីកាលខែឧសភាកន្លងទៅ តាមរយៈកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន បានប្តេជ្ញាចិត្តបង្កើតឲ្យបាននូវ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។






