
ភ្នំពេញ៖ គម្រោងថ្មីមួយដែលមានទឹកប្រាក់ ២៥ លានដុល្លារ ដើម្បីលើកកម្ពស់ដល់សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ត្រូវអាម៉េរិកប្រកាសផ្ដល់ជូនកម្ពុជា។ នេះបើតា មប្រមុខការទូតអាម៉េរិក ឯកឧត្ដម ANTONY BLINKEN ប្រកាសឱ្យដឹង និងផ្សព្វផ្សាយដោយស្ថានទូត អាម៉េរិកប្រចាំកម្ពុជានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ។
ប្រភពដដែលបញ្ជាក់បន្ថែមថា គម្រោង កម្ពុជាហាវែស III ជាគម្រោងមានរយៈពេល ៥ ឆ្នាំ ដែលគ្រប់ គ្រងដោយទីភ្នាក់ងារជំនួយអាម៉េរិក USAID។ ខណៈដែលពិភពលោកប្រឈមនឹងការគំរាមកំហែងលើការផ្គត់ផ្គង់ស្បៀងអាហារកាន់តែកើនឡើង យើងត្រូវការបង្កើននូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិ ញពិភពលោក ហើយគម្រោងហាវែស III គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងចំពោះគោលដៅមួយនេះ៕ ដោយ៖ គង់ ឌិន

