
អន្ដរជាតិ៖ ចិនបាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិត ធ្វើឡើងហើយនៅក្នុងដែនទឹកដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក ជុំវិញកោះតៃវ៉ាន់ និងរាប់បញ្ចូលទាំង ការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ។
ចិននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងតំបន់ ជុំវិញកោះនេះចំនួន ៦ ទីតាំង ខណៈក្រុងប៉េកាំងព្យាយាមដាក់ទោសកោះតៃវ៉ាន់ សម្រាប់ការទទួលដំណើរទស្សនកិច្ចរបស់ប្រធានសភា សហរដ្ឋអាមេរិក៕
