
អន្ដរជាតិ៖ អគារខ្ពស់បំផុតកម្ពស់ ១០១ជាន់ ជានិមិត្តរូបរបស់ទីក្រុងតៃប៉ិ បានបើកបំភ្លឺភ្លើងដោយបង្ហាញពាក្យថា “សូមស្វាគមន៍ អរគុណ និង តៃវ៉ាន់ស្រឡាញ់អាមេរិក" នៅពេលប្រធានសភាសហរដ្ឋអាមេរិក ស្រី ប៉េឡូស៊ី បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ។
ដំណើររបស់លោកស្រី ប៉េឡូស៊ី បានផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋនៅក្នុងកោះតៃវ៉ាន់មែន តែធ្វើឲ្យចិនផ្ទុះកំហឹង និងធ្វើសកម្មភាពរំខានតំបន់នេះជុំវិញអ្វីដែលអាចជាការសងសឹកពីប្រទេសចិន៕