ឯកឧត្តម ហ៊ុន ម៉ា​នី បង្ហាញ​ភាព​កក់ក្ដៅ និង​មោទនភាព​ចំពោះ​ស្នាមញញឹម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា

2022/08/05 04:59:36 pm        348

​ប៉ារ៉ាឡាំពិក៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​ភាពកក់ក្ដៅ និង​មាន​មោទនភាព​ជាខ្លាំង ក្រោយ​ឃើញ​ស្នាមញញឹម​របស់​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ទោះបី​ពួកគេបាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លាដោយ​ឆន្ទៈ ស្មារតី និង​ការលះបង់​គ្រប់បែបយ៉ាងដើម្បី​ដណ្ដើម​មេដាយ និង​កិត្តិយស​ជូន​ជាតិ។​

​ក្នុងនាម​សមាជិក​គណៈប្រតិភូ ក៏ដូចជា​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប ឯកឧត្តម​បាន​សាទរ និង​មាន​មោទនភាពចំពោះ​អ្វីដែល​កីឡាករ​-​កីឡាការិនី​កម្ពុជា​សម្រេចបាន​ ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ។ អ្វីដែល​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជាបាន​ខិតខំ​ប្រឹងប្រែង និង​ការត្រៀមខ្លួនតំណាង​ជាតិ និង​ប្រជាពលរដ្ឋ​ប្រមាណ ១៧​លាន​នាក់គឺ​បានសម្រេច​នូវ​ជោគជ័យ​ជា​បន្ដបន្ទាប់ ហើយ​ឯកឧត្តម​ក៏​គ្មានអ្វី​ក្រៅពី​ការ​សាទរ មោទនភាព និង​កោតសរសើរចំពោះ​ស្នាមញញឹម និង​ភាពជោគជ័យ​ដ៏​អស្ចារ្យ​នេះដែរ។​​ ​សូមបញ្ជាក់ថា ការលើកឡើង​នេះ ស្របពេល​ឯកឧត្តម ហ៊ុន ម៉ា​នី កំពុង​ស្ថិតនៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​គាំទ្រ និង​លើក​ទឹក​ចិ​ត្ដ​ដោយផ្ទាល់​ដោយ​កីឡាករ​-​កីឡាការិនី​ជនពិការ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១១ ដែល​បានចាប់ផ្ដើម​ការប្រកួត តាំងពី​ថ្ងៃទី​៣០ ខែកក្កដា ហើយ​គ្រោង​នឹង​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​ផ្លូវការ​នា​ថ្ងៃទី​០៦ ខែសីហា​ស្អែក ខណៈ​ប្រភេទ​កីឡា​ទាំងអស់នឹងត្រូវ​បញ្ចប់​ការប្រកួត​នៅ​ថ្ងៃទី​០៥ ខែសីហា​នេះ។​

​អ្វីដែល​ពិសេសគឺ​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា បានសម្រេច​ជោគជ័យ​ជា​ប្រវត្តិសាស្ដ្រ ក្នុងការ​ដណ្ដើមបាន​មេដាយ​ដ៏​ច្រើន​លើសលុប បើ​ធៀប​នឹង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​មុនៗ បើ​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​០៤ ខែសីហា កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ២៣​គ្រឿងរួមមាន​មេដាយមាស ៦ ប្រាក់ ៨ និង​សំរឹទ្ធ ៩ ហើយ​នៅសល់ ៣​ប្រភេទ​កីឡា​ទៀត ដែល​ត្រូវ​បន្ដ​ការប្រកួត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុងនោះ​ក៏មាន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្ររវាង​ក្រុម​បាល់បោះ​ជិះរទេះ​ជនពិការ​កម្ពុជា និង​ថៃលើ​វិញ្ញាសា ៥​នាក់ទល់ ៥​នាក់ដើម្បី​ប្រជែង​មេដាយមាស​ផងដែរ៕ អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        356
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm