ប្រទេស​ចិន​ប្ដេជ្ញា​ដាក់ទោស​ក្រុម​អ្នក​បង្ករឿង​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2022/08/05 05:11:22 pm        468

​ចិន៖ ប្រមុខ​ការទូត​របស់​ចិន​បាន​ស្ដីបន្ទោស​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ថា ​ជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ដោយ​ព្រមាន​ថា អ្នក​ទាំងឡាយ​ដែល​បង្ករឿង​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំងនឹង​ត្រូវ​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្រៅ​កិច្ចប្រជុំ ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សប្ដាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​រិះគន់​ដំណើរ​ខ្វះ​ការពិចារណា​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​នេះ​ដោយ​ចាត់ទុកជា​ដំណើរ​បង្ករឿង ខណៈ​ដែល​ក្រុង​ប៉េកាំង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន​។ ​លោ​កថា ​នេះ​ជា​រឿង​ជ្រុល​ហួសហេតុ​ក្រោម​លេស​ប្រជាធិបតេយ្យ​។ ​សហរដ្ឋអាមេរិក​កំពុង​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន ដោយ​បន្ថែម​ថា សកម្មភាព​បំពារបំពាន​ទាំងនេះ​នឹង​មិន​ផ្លាស់ប្ដូរ​ ការ​ឯកភាព​ជា​អន្តរជាតិ​លើ​គោលការណ៍​ចិន​តែមួយ ហើយក៏​ជា​និន្នាការ​ប្រវត្តិសាស្ត្រ​មិន​អាច​វិល​ថយក្រោយ​ គឺ​កោះ​តៃវ៉ាន់​នឹង​ត្រូវ​វិលត្រឡប់​មក​រក​មាតុភូមិ​របស់​ខ្លួន​វិញ​។

​ក្រុង​ប៉េកាំង​ក៏បាន​ឆ្លើយតប​ផង​ដែរ ​ដោយ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​សម្បើម​មិន​ធ្លាប់​មាន​នៅ​ជុំវិញ​កោះ​នេះ ដែល​ត្រូវ​បាន​រាយការណ៍​ថា​ រាប់បញ្ចូល​ទាំង​សម​យុទ្ធ​រួម​បិទ​ផ្លូវ ការវាយប្រហារ​នៅ​ក្នុង​សមុទ្រ និង​ដីគោក និង​ការ​ហ្វឹកហាត់​ប្រឆាំង​ការវាយប្រហារ​តាម​អាកាស ព្រមទាំង​បង្ហាញ​អាវុធ​ទំនើប​ៗ​របស់​ចិន ដូចជា​មី​ស៊ី​ល្បឿន​លឿង​ជាង​សំឡេង DF-17 ​មុន​នេះ​ចិន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក Dongfeng ចំនួន ១១​គ្រាប់​របស់​ចិនត្រូវ​បាន​បាញ់​ចូល​ទៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​នេះ​។​ ពេល​វេលា​ចុងក្រោយ​ដែល​ចិន​បាន​បាញ់​មី​ស៊ី​ល ​ចូល​ទៅ​ក្នុង​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់​គឺ​នៅ​ឆ្នាំ១៩៩៦៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm