ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ពិធីប្រគល់សញ្ញាបត្រសញ្ញាបត្របណ្ឌិត កិត្តិយស ផ្នែកអភិវឌ្ឍន៍នេះ គឺបានធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។
ខាងក្រោមនេះ ជាកម្រងរូបភាពអនុស្សាវរីយ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី , ក្រុមគ្រួសារ និងសាស្ត្រាចារ្យ ក្នុងពិធីប្រគល់-ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

























