កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ​ជាង ២​ពាន់​នាក់​ត្រៀម​រត់​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​នា​ចុង​សប្ដាហ៍​នេះ​

2022/08/05 05:45:41 pm        331

​រត់​ប្រណាំង៖ ទិវា​រត់​ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិចក្រភព​ខ្មែរលើក​ទី​៧ នៅ​តំបន់​អង្គរ ខេត្តសៀមរាប នឹង​មកដល់​នា​ថ្ងៃទី​០៧ ខែសីហា​ចុង​សប្ដាហ៍​នេះហើយ ដោយមាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរ​ជាតិប្រមាណ​ជាង ២​ពាន់​នាក់ បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ដ៏​ធំ​នេះ។​

​លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិបាន​ឲ្យ​ដឹងថា ដោយសារ​គណៈកម្មការ​បាន​ឈាប់​ទទួល​ពាក្យ​លើ​វិញ្ញាសា​រត់​ចម្ងាយ ៤២.១៩៥​ម៉ែត្រ ២១​គីឡូម៉ែត្រ និង ១០​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មួយចំនួនចុះឈ្មោះ​ចូលរួម​រត់​កម្សាន្ដ​លើ​វិញ្ញ្ញាសា ៣​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​អ្នក​ចុះឈ្មោះ​ចូលរួម​សរុប​កើន​ដល់​ជាង ២​ពាន់​នាក់ ក្នុងនោះ​ក៏មាន​ជនបរទេស​ជាង ៣០០​នាក់​ផងដែរ។​ ​អ្នកជំនាញ​រូបនេះ ទោះបី​ចំនួន​អ្នកចូលរួម​នេះនៅមានកម្រិតបើ​ធៀប​នឹង​ឆ្នាំ​២០១៩ មុន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ខំ​ឲ្យ​ព្រឹត្តិការណ៍​នេះត្រូវបាន​ផ្អាក​រៀបចំ​រយៈពេល ២​ឆ្នាំ​យ៉ាងណា តែ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិចូលរួម​រត់​កម្សាន្ដ ក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្ដរជាតិចក្រភព​ខ្មែរឡើងវិញ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ក្នុង​រដូវ​ភ្លៀងដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​តែម្ដង។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ធ្លាប់បាន​គូសបញ្ជាក់ថា​ ​គោលបំណង​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ផ្ដោត​សំខាន់​លើ​ការទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ក្នុង​រដូវភ្លៀង ដែលជា​រដូវ​ធ្លាក់ចុះ​ទេសចរណ៍ ហើយ​ឯកឧត្តមក៏បាន​ចាត់ទុក​ព្រឹត្តិការណ៍​លើក​ទី​៧ នេះជា​ដំណាក់កាល​ទី​១ នៃ​ការស្ដា​ត​មុខមាត់​ឡើងវិញដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល​ផងដែរ។​ ​លើស​ពីនេះការរៀបចំ​ឆ្នាំនេះ ក៏មាន​ការរៀបចំ​នូវ​បដា​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដើម្បី​លើកកម្ពស់​ការផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀតផង។ អ្វីដែល​ពិសេសគឺ​គណៈកម្មការ​ជំនាញ​ទីលាននៃ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏​នឹងចូលរួម​ត្រួតពិនិត្យ និង​វាស់វែង​ស្ថានភាព​ផ្លូវ​ជាក់ស្ដែង ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​នេះ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        319
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        398

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm