មីយ៉ាន់ម៉ា៖ ក្រុមអ្នកតវ៉ានៅទីក្រុងយ៉ាងហ្គោន បានធ្វើពិធីរំឭកខួបរយៈពេល ២ខែចាប់តាំងពីរដ្ឋប្រហារដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដោយមានពិធីរំឭកវិញ្ញាណក្ខន្ធនៅពេលយប់ សម្រាប់អ្នកទាំងអស់ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុប្រឆាំងនឹងរបបយោធា។ ទៀនបានបំភ្លឺការជួបជុំតូចមួយនៅតំបន់ Tamwe ក្នុងទីក្រុងនេះ ខណៈដែលចម្រៀង និងសំឡេងស្រែកលាន់លឺកងរំពង។

ភ្លាមៗបន្ទាប់ពីថ្ងៃរះ យុវជនមួយក្រុមបានចាប់ផ្តើមដោយការច្រៀង បទចម្រៀងដ៏ឧឡារិករំឭកដល់ក្រុមបាតុករជាង ៥០០នាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។ រដ្ឋប្រហារបានជួបប្រទះនូវការតស៊ូជាសាធារណៈយ៉ាងខ្លាំង ដែលកងកម្លាំងសន្តិសុខបានព្យាយាមបង្ក្រាប តាមរយៈការកើនឡើងនូវកម្រិតនៃអំពើហិង្សា រួមទាំងការប្រើប្រាស់កាំភ្លើងគ្រាប់ពិតទៅលើក្រុមបាតុករកា្លយជាទម្លាប់។
ចំនួនអ្នកស្លាប់សរុបចុងក្រោយកើនឡើងដល់ ៥៣៦នាក់ នេះបើយោងតាមសមាគមជួយអ្នកទោសនយោបាយ ជាអង្គការឯករាជ្យមួយដែលកំពុងរក្សាបាននូវទិន្នន័យត្រឹមត្រូវ។ សូម្បីតែពេលយប់ក៏មិនមានសុវត្ថិភាពដែរ ដោយមាននគរបាល និងទាហានបានធ្វើប្រតិបត្តិការនៅពេលយប់ និងតាមទីប្រជុំជនដោយចាប់ខ្លួន និងបាញ់កាំភ្លើងគ្រាប់ពិត នៅក្នុងគោលបំណងធ្វើឲ្យពលរដ្ឋភ័យខ្លាច និងបង្ខំឲ្យពួកគេចូលដំណេក៕
អត្ថបទ៖ សុខមាន