បាល់ទាត់៖ ខ្សែបម្រើព័រទុយហ្កាល់ Renato Sanches បានចុះហត្ថលេខារយៈពេល ៥ឆ្នាំជាមួយក្លិបជើងឯកបារាំង Paris Saint Germain ក្រោយចាកចេញពី Lille។ កីឡាករវ័យ ២៤ឆ្នាំរូបនេះគឺជាសមាជិកសំខាន់របស់ Lille ដែលឈ្នះជើងឯកក្របខណ្ឌបារាំង Ligue 1 នៅរដូវកាល ២០២០-២១។
Sanches បានស៊ុតបញ្ចូលទី ៦គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៩០លើកជាមួយ Lille តាំងពីផ្ទេរពី Bayern Munich នៅឆ្នាំ២០១៩។ Sanches ធ្លាប់ចំនាយពេលពេញមួយរដូវកាល ២០១៧-១៨ English Premier League ជាមួយ Swansea City ក្នុងលក្ខខណ្ឌខ្ចីពី Bayern Munich។ Renato Sanches ដែលធ្លាប់រួមការងារជាមួយលោក Christophe Galtier ផងដែរកាលពីនៅ Lille នោះបានក្លាយជាកីឡាករទី៤ ហើយដែលផ្លាស់មកកាន់ PSG រដូវកាលនេះបន្ទាប់ពី Hugo Ekitie ខ្ចីជើងពី Reims, ខ្សែបម្រើព័រទុយហ្កាល់ Vitinha ពី Porto និងខ្សែការពារ Nordi Mukiele ពី Leipzig៕
អត្ថបទ៖នាង សុភាវុធ