សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្ករកម្ពុជា នឹងមានកំណើនកើនឡើងខ្ពស់​នៅ​ចុង​ឆ្នាំនេះ

2022/08/05 08:57:44 pm        1.1 K

ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងការនាំចេញអង្ករនៅចុងឆ្នាំនេះ នឹងមានកំណើន​កើនឡើងខ្ពស់ អាចនឹងសម្រេចតាមផែនការ ​ខណៈតម្លៃប្រេងត្រូវបានព្យាករណ៍នឹងបន្តធ្លាក់ចុះ ស្របពេល​ កម្ពុជាកំពុងពង្រីកទីផ្សារថ្មីៗបន្ថែម។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មានថា ក្នុងដំណាក់កាលកន្លងមកនេះ ​ការជួញដូរ ​ការនាំចេញទីផ្សារអង្ករ និង​ចំណីអាហារមានការប្រែប្រួល ​ដោយសារវិបត្តិសង្រ្គាមរុស្សី-អ៊ុយក្រែន ជាក់ស្តែងមួយឆមាស​កន្លងមកនេះ ​មានការជួបបញ្ហាប្រឈម​នឹងការដឹកជញ្ជូន ដោយសារការហក់ឡើងខ្ពស់​នៃថ្លៃ​ដឹកជញ្ជូន។

លោកឧកញ៉ា បន្តថា ជុំវិញការនាំចេញអង្ករនេះ ​សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ​ចាប់ពីខែនេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ​ការនាំចេញអង្កររបស់កម្ពុជា ​នឹងមានកំណើនងើបឡើងវិញ អាចឆ្លើយ​តប​តាមផែនការកំណត់របស់សហព័ន្ធ ​ខណៈដែលទីផ្សារប្រទេសនីមួយៗ​មានតម្រូវការ លើ​ប្រភេទអង្ករមួយចំនួនរបស់កម្ពុជាបន្ថែម ។

ចំណែកទាក់ទងផែនការរបស់សហព័ន្ធស្រូវអង្ករកម្ពុជាវិញ, នៅក្នុងឆ្នាំ ២០២២ នេះ សហព័ន្ធ​ស្រូវអង្ករ​ បានកំណត់ផែនការសកម្មភាពនៃការនាំចេញអង្ករឲ្យបានចន្លោះពី ​៧៥ ទៅ ៨០ ម៉ឺនតោន ដែលចាត់ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ​២០២២ ​ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពី​កម្ពុជា​បានជួប​ឧបសគ្គមួយចំនួន​ នៃការនាំចេញអង្ករនាពេលកន្លងមក ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ
2026/09/14 08:59:52 pm        1
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
2026/09/14 07:23:01 pm        1
បុរី ឌឹ ផ្លរ៉ា ធ្វើសន្និសីទសារព័ត៌មាន សម្ពោធវីឡាម៉ូតថ្មី “វីឡា ឃ្វីន សេនតូ” គម្រោងឌឹសេនតូហ្សា ផ្តល់ជូន តម្លៃពិសេស $20 ម៉ឺនជាង
2026/09/14 05:18:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាជ្រើសរើសផ្លូវសន្តិភាព និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ

2026/09/14 08:59:52 pm
​រដ្ឋមន្ត្រីក្រសួងអធិការកិច្ចអញ្ជើញប្រកាសចូលកាន់តំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ និងណែនាំឱ្យពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចនៅថ្នាក់ក្រោមជាតិ
2026/09/14 07:23:01 pm
​លោក Merz ​ទទួល​បានភាព​​ធូរស្រាល​​ ក្នុងការបោះឆ្នោតមូលដ្ឋាន នៅអាល្លឺម៉ង់ ប៉ុន្តែបញ្ហាប្រឈមនៅរង់ចាំខាង​មុខ​
2026/09/14 06:58:09 pm
​មនុស្ស ២១នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពាក់ព័ន្ធរថ​យន្ត​ច្រើនគ្រឿង នៅអាហ្វ្រិកខាងត្បូង
2026/09/14 06:47:04 pm
​ការលេចធ្លាយឧស្ម័នអាម៉ូញាក់នៅតំបន់ឧស្សាហកម្ម Aqabaរបស់ហ្ស៊កដានី បណ្តាលឲ្យមនុស្ស ១១នាក់ រងរបួស
2026/09/14 06:45:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm