ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្តបន្ដ​លើក​ការប្រកួត ៦​គូ​នា​ចុង​សប្ដាហ៍​នេះ​

2021/04/27 09:59:58 am        105

បាល់ទាត់៖ ​ការប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ ចំនួន ៦​គូក្នុង​សប្ដាហ៍​ទី​៤ និង​សប្ដាហ៍​ទី​៥ ដែល​បាន​លើក​ពេល និង​គ្រោង​ប្រកួត​នៅ​ថ្ងៃទី​០៣-០៤ ខែមេសា​ចុង​សប្ដាហ៍​នេះត្រូវបាន​ពន្យា​ពេល​ជាថ្មី​ទៀតហើយ បន្ទាប់ពី​មានការ​ស្នើសុំ និង​ឯកភាព​របស់​ក្លិប​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩។​

​ចំពោះ​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៤ ដែល​បាន​លើក​ពេលនេះរួមមាន​ជំនួប​ជើង​ទី​២ រវាង​ខេត្ត​កែប ជួប​ខេត្តកោះកុង​, ខេត្តកំពង់ចាមជួប​ខេត្តស្វាយរៀង​, ខេត្ត​ព្រះសីហនុជួប​ខេត្តកំពត​, ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ីជួប​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺជួប​ខេត្តតាកែវ។ រីឯ​ការលើក​ពេល ១​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៥ គឺ​ជំនួប​រវាង​ខេត្ត​ត្បូងឃ្មុំជាមួយ​ខេត្តព្រះវិហារ។ ប៉ុន្ដែ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​-CNCC នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ប្រកួត​ថ្មី បន្ទាប់ពី​ធ្វើការ​លើក​ពេលនេះ​នៅឡើយ​ទេ។​ ​យោងតាម​ការ​លិខិត​ របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC បាន​បញ្ជាក់ថា ការលើក​ពេលនេះគឺ​យោងតាម​ការស្នើសុំ និង​ឯកភាពគ្នារវាង​ក្លិប​ជាប់​ពាក់ព័ន្ធ ក៏ដូចជា​យោងតាម​ស្ថានភាព​ជាក់ស្ដែងនៃ​ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ដ​រីក​រាល​ដាល​ក្នុង​សហគមន៍ មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ ពិសេស​នៅ​ភ្នំពេញ និង​តាម​តំបន់ នៃ​បណ្ដា​ខេត្ត​មួយចំនួន ក៏ដូចជា​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល និង​កាត់បន្ថយ​ហានិ​ភ័យនៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ ទើប​គណៈកម្មការ​សម្រេច​លើក​ការប្រកួត​ទាំង ៦​គូ​នេះ​តែម្ដង។​

​គួរ​បញ្ជាក់ថា ដោយសារ​ការអូសបន្លាយនៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ បានធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន វគ្គ​ជម្រុះ​តាម​ខេត្តត្រូវបាន​អូសបន្លាយ​ដែរ ដ្បិត​ការប្រកួត​ជាច្រើនត្រូវបាន​លើក​ពេល​ជា​បន្ដបន្ទាប់ ដោយ​ប្រកួត​ខ្លះ​លើក​ពេល​ម្ដង ខ្លះ​លើក​ពេល ២​ដងដើម្បី​កាត់បន្ថយ​ការរីក​រាលដាល និង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាយថាហេតុ។ ទន្ទឹម​ជាមួយគ្នា គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ក៏បាន​អំពាវនាវ​ឲ្យ​បណ្ដា​ក្លិប​ទាំងអស់គោរព​វិធានការ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​ជាស​កល​នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        355
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm