ខេត្តកំពតបន្ថែមសេវាទេសចរណ៍ ខណៈដែលវិស័យនេះ ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ

2022/08/05 09:11:39 pm        1.1 K

កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោយស្ថានភាពការឆ្លងជំងឺកូវីដ-១៩ល្អប្រសើរ សកម្មភាពវិស័យទេសចរណ៍ក្នុងខេត្តកំពត ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ។ បច្ចុប្បន្ន ក្នុង១សប្តាហ៍ មានភ្ញៀវក្នុងរង្វង់ ៣ម៉ឺននាក់ ទៅលេងខេត្តកំពត ហើយសេវាទេសចរណ៍ ត្រូវបានរៀបចំបន្ថែមច្រើន ព្រោះ សេវករ រំពឹងថា ភ្ញៀវទេសចរ នឹងកាន់តែមកកម្សាន្ត​ច្រើន​បន្ថែម​ទៀត។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឲ្យដឹងថា អំឡុងពេលរីករាលដាល ជំងឺកូវីដ-១៩ ​វិស័យទេសចរណ៍ខេត្ត បានធ្លាក់ចុះស្ទើរស្មើសូន្យ ​ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍វិស័យនេះ នៅតែបន្ត។ បច្ចុប្បន្ន ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ចំនួន២១កន្លែង សហគមន៍​ទេសចរណ៍ ចំនួន០៤ កន្លែង គោលដៅទាក់ទាញទេសចរណ៍ ចំនួន០៤កនែ្លង និងបោះតង់ ចំនួន០៥។ ក្នុងនោះ មានរមណីយ ដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ ០៥កន្លែង, វប្បធម៌ ០២កន្លែង, ធម្មជាតិ ១៤កន្លែង។ រមណីយដ្ឋានទេសចរណ៍ កើនឡើងចំនួន០៤កន្លែង។

ចំណែកសេវាស្នាក់នៅ ក៏មានការកើនឡើងដែរ ពិសេសបន្ទប់បឹងហ្គាឡូ ដែល កាលពី២០១៩ មានចំនួន៤០០បន្ទប់ ឥឡូវកើនដល់៩០០បន្ទប់ ​ហើយបន្ទប់សណ្ឋាគារ ក៏កើនផងដែរ។

លោកបានបញ្ជាក់ថា សកម្មភាពវិស័យទេសចរណ៍ នៅក្នុង៦ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវ ជាង ១លាននាក់ ។

ម្ចាស់បឹងហ្គាឡូស្ពានរថភ្លើង បានឲ្យដឹងថា កន្លែងរបស់លោក ​ចាប់ផ្តើមមានភ្ញៀវចូលសម្រាក ច្រើនឡើងវិញ ​ហើយលោកបានបន្ថែមសេវារមួយចំនួន​ ដូចជាគ្រោងបើកម្ហូបអាហារ ហាងកាហ្វេ សេវា ជួលម៉ូតូទឹក និងទូកទេសចរណ៍ ជាដើម ។

ខេត្តកំពត មានតំបន់ទាក់ទាញទេសចរ ៤តំបន់ផងដែរ គឺតំបន់ចំការម្រេច តំបន់ស្រែអំបិល តំបន់ដងព្រែក និងតំបន់បោះតង់នៅខាងលិចក្រុងកំពត៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm