លែង​ជា​តម្រូវការ Alex Telles ចាក​ចេញពី Manchester United ទៅ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​

2022/08/05 09:41:09 pm        92

​បាល់ទាត់៖ ​ខ្សែការពារ​ប្រេ​ស៊ី​ល Alex Telles បាន​ផ្លាស់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ​ហើយចូលរួម​ជាមួយ​ក្លិប​ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ពេញ​មួយ​រដូវ​កាល​។

​​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​មិន​ស្ថិតក្នុង​គំរោង​ប្រើប្រាស់​របស់​អ្នកចាត់ការ​ថ្មី​លោក Erik ten Hag ឡើយ​បន្ទាប់ពី​ការមកដល់​របស់​កីឡាករ​វ័យក្មេង Tyrell Malacia ពី Feyenoord និង​ខ្សែការពារ​កណ្តាល​អា​ហ្ស​ង់​ទីន Lisandro Martinez ពី Ajax​។​ ​Sevilla នឹង​រ៉ាប់រង​ប្រាក់​ឈ្នួល​ទាំងស្រុង​លើ Alex Telles តែ​មិនមាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ឡើយ​។ ​​ការចាកចេញ​របស់ Alex Telles គឺ​ដើម្បី​មានឱកាស​លេង​បាល់​ទៀងទាត់​មួយ​ ដើម្បី​ប្រជែង​តំណែង​ខ្សែការពារ​ស្លាប​ឆ្វេង​ក្រុម​ជំរើសជាតិ​ប្រេ​ស៊ី​ល​នៅ World Cup 2022 កាតា​ឆ្នាំនេះ​។

​Alex Telles បាន​ផ្លាស់​មកកាន់ Manchester United ពី​ក្លិប​ព័រទុយហ្កាល់ FC Porto ក្នុងតម្លៃ ១៥លាន​អឺរ៉ូ​កាលពី​ឆ្នាំ២០២០​។ ​Manchester United នៅពេលនេះ​មាន​ខ្សែការពារ​ស្លាប​ឆ្វេង​ពីរ​នាក់​គឺ Luke Shaw និង Tyrell Malacia ដែល​ត្រូវ​ប្រជែង​គ្នា​ដើម្បី​តំណែង​ជម្រើស​ដំបូង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        86
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        415
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        502

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm