សហរដ្ឋអាមេរិក៖ ទូរទស្សន៍ CNN បានរាយការណ៍ថា ស្ត្រីទី១ Jill Biden ព្រួយបារម្ភថា ស្ថានភាពរបស់ស្វាមីរបស់លោកស្រីគឺលោកប្រធានាធិបតី Joe Biden អាចធ្ងន់ធ្ងរ ស្របពេលការផ្ទុះរាលដាលជំងឺរាតត្បាតសកល COVID-19, ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងបញ្ហាធំៗផ្សេងទៀតដែលកំពុងប្រឈមនឹងទីក្រុង Washington នេះបើយោងតាមប្រភពជិតស្និទ្ធនឹងលោកស្រី។

លោកប្រធានាធិបតី Joe Biden នៅតែបន្តធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដដែល និងបន្តនៅដាច់ដោយឡែក នេះបើយោងតាមវេជ្ជបណ្ឌិតរបស់លោកគឺលោក Kevin O'Connor ដែលបាននិយាយនៅក្នុងលិខិតមួយចេញកាលពីថ្ងៃពុធសប្ដាហ៍នេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ ៧៩ឆ្នាំរូបនេះនឹងបន្តនៅដាច់ដោយឡែកនៅពេលលោកជាពីជំងឺនេះ ដែលបានឆ្លងកាលពីថ្ងៃទី៣០ ខែកក្កដា៕
អត្ថបទ៖ សុខមាន