លោក Zelenskyy ជំរុញ​ឲ្យ​ជន​ស៊ីវិលនៅ​តំបន់ Donetsk ជម្លៀស​ចេញ​ និង​រិះគន់​អង្គការ​លើកលែងទោស​អន្តរជាតិ​

2022/08/05 10:23:32 pm        869

​អ៊ុយ​ក្រែ​ន​៖ ខណៈ​ជំរុញ​ឲ្យ​ប្រជាជន​នៅ​ក្នុង​តំបន់ Donetsk ជម្លៀស​ចេញ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រិះគន់​យ៉ាង​ខឹង​សម្បារ​ ចំពោះ​របាយការណ៍​មួយ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​បាន​បញ្ជាក់​ថា យុទ្ធសាស្ត្រ​យោធា​របស់​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឱ្យ​ជីវិត​ជន​ស៊ីវិល​ប្រឈម​ហានិភ័យ​។

​អង្គការ​សិទ្ធិមនុស្ស​ឈានមុខ​មួយ​នេះ​បាន​និយាយ​ថា យុទ្ធសាស្ត្រ​របស់​​អ៊ុយ​ក្រែ​ន​ក្នុង​ការ​កំណត់​ទីតាំង​គ្រាប់​រ៉ុក្កែត​ និង​មី​ស៊ី​ល​នៅ​តំបន់​ជុំវិញ​អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ពលរដ្ឋ និង​បាន​បំពាន​ច្បាប់​សង្គ្រាម​ដែល​បាន​បង្កើត​ឡើង​។​ ​លោក Zelenskyy និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា យើង​បាន​ឃើញ​នៅ​ថ្ងៃ​នេះ ​នូវ​របាយការណ៍​ខុសគ្នា​ទាំង​ស្រុង​ពី​អង្គការ​លើកលែងទោស​អន្តរជាតិ ​ដែល​​គួរ​ឲ្យ​សោកស្តាយ​ដែល​ព្យាយាម​លើក​លែង​ទោស​ដល់​រដ្ឋ​ភេរវករ និង​ដកចេញ​ការទទួលខុសត្រូវ​អ្នក​ឈ្លានពាន​លើ​ជនរងគ្រោះ​។

​លោក​និយាយ​ថា ប្រសិនបើ​ន​រណា​ម្នាក់​រាយការណ៍​ដែល​ជនរងគ្រោះ និង​អ្នក​ឈ្លានពាន​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រឿង​ប្រព្រឹត្ត​អ្វី​ដូចគ្នា ហើយ​ប្រសិនបើ​ទិន្នន័យ​ខ្លះ​អំពី​ជនរងគ្រោះ​ត្រូវ​បាន​វិភាគ ហើយ​អ្វី​ដែល​អ្នក​បំពាន​កំពុង​ធ្វើ​នៅ​ពេល​នេះ​មិន​ត្រូវ​បាន​គេ​អើពើ រឿង​នេះ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ​។​ ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​ថា ​ខ្លួន​បាន​រក​ឃើញថា​ កងកម្លាំង​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​មន្ទីរ​ពេទ្យ​ជា​មូលដ្ឋាន​យោធា​ចំនួន​ ៥​កន្លែង ដែល​ក្រុម​សិទ្ធិមនុស្ស​បាន​ចាត់ទុកថា ជា​ការ​បំពាន​យ៉ាង​ច្បាស់​លាស់​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm