សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចាប់យកទីផ្សារសហរដ្ឋអាមេរិក ដើម្បីពង្រីកការនាំចេញអង្ករកម្ពុជា

2022/08/06 01:33:45 am        966

​ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ផ្តើមពង្រីកខ្លួន​នៃការនាំចូលអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបន្ថែម ខណៈបច្ចុប្បន្នមានក្រុមហ៊ុន ដែលជាអ្នកនាំចូលអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានថ្លែងនូវការគាំទ្រ និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមបង្កើតនូវទីផ្សារអង្ករខ្មែរ​នៅទីនោះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ថ្លែងលើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការនាំអង្ករចេញរបស់កម្ពុជា និងការពង្រីកទីផ្សារ នៅថ្ងៃនេះថា ជុំវិញការនាំចេញអង្ករនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានខិតខំប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញនាំចេញអង្កររបស់កម្ពុជាឲ្យបានកាន់តែខ្លាំងក្លា ក្នុងគៅលដៅលើកកម្ពស់ដល់សហគមន៍ និងកសិករដែលជាអ្នកដាំដុះស្រូវ ជាពិសេស គឺការចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិយើង។

លោកឧកញ៉ា បន្តថា ជាក់ស្តែងក្នុងរយៈពេលជាង ២​ឆ្នាំមកនេះ យើងបានជួបប្រទះបញ្ហាជាច្រើន, ស្ថិតក្នុងកាលៈទេសៈនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញ និងពង្រីកខ្លួនទៅកាន់ទីផ្សារអាមេរិក អាហ្រ្វិចជាដើម ក្នុងនោះ សម្រាប់ទីផ្សារអាមេរិក តាមរយៈនៃការទស្សកិច្ចរបស់លោកឧកញ៉ាផ្ទាល់ គឺទទួលបានការគាំទ្រអង្កររបស់កម្ពុជាច្រើន ក្នុងនោះ ក្រុមហ៊ុនដែលនាំអង្ករចូលទីផ្សារអាមេរិក កំពុងពិចារណា ផ្តល់ជម្រើសទីផ្សារដល់កម្ពុជា នឹងបានសម្តែងនូវការគាំទ្រ ក្នុងការចូលរួមបង្កើតនូវទីផ្សារអង្ករខ្មែរ នៅសហរដ្ឋអាមរិក។

​សូមបញ្ជាក់ថា៖ ការនាំចេញអង្ករក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ បានចំនួន ៣៥ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជាង ២១៨ លានដុល្លារសហរដ្ឋអាមេរិក កំណើនឡើងជាង ១៣% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១, ក្នុងនោះ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុននាំចេញអង្ករ ចំនួន ៥៣ក្រុមហ៊ុន, ទៅកាន់គោលដៅចំនួន ៥៦ ប្រទេស ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួនជាង ១៦ ម៉ឺនតោន ស្មើជាង ៤៨% នៃការនាំចេញសរុប គិតជាទឹកប្រាក់មានជាង ៨៩លានដុល្លារ, ការនាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២៥ ប្រទេស មានបរិមាណ ១២ម៉ឺនតោន ស្មើនឹង ៣២% នៃការនាំចេញសរុប គិតជាទឹកប្រាក់ជាង ៨៦ លានដុល្លារ, ទៅកាន់ប្រទេសអាស៊ានចំនួន ៤ ប្រទេស មានជិត ៣០ពាន់តោន ស្មើនឹង ៩% នៃការនាំចេញសរុប គិតជាទឹកប្រាក់មានជាង ២០លានដុល្លារ និងបណ្តាលគោលដៅផ្សេងៗទៀតមានចំនួន ២៤ប្រទេស ក្នុងបរិមាណជាង ២៨ ពាន់តោន ស្មើជាង ១០% គិតជាទឹកប្រាក់ជិត ២៣ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
2026/10/04 05:06:40 pm        1
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
2026/10/04 04:44:57 pm        1
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
2026/10/04 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា

2026/10/04 05:06:40 pm
​ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
2026/10/04 04:44:57 pm
​មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
2026/10/04 04:15:47 pm
​លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
2026/10/04 04:05:11 pm
​ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
2026/10/04 03:59:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm