ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន(AMM) និងដៃគូ រយ:ពេល២ថ្ងៃនៅកម្ពុជា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានកោតសសើរកម្ពុជាចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីកាបរទេសអាស៊ាន និងដៃគូមកពីជាង៣០ប្រទេស។
លោក វ៉ាង យី បញ្ជាក់ថា តួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ពិតជាបានខិតខំសម្របសម្រួល និងជំរុញនូវកិច្ចសហប្រតិបត្តិការរបស់អាស៊ាន និងបណ្ដាប្រទេសជាដៃគូ។





