ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម យឿន យៀត បានសម្តែងការអបអរសាទរ ចំពោះលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ សីហា ឆ្នាំ២០២២ ទទួលបានដោយជោគជ័យ ខណៈថ្នាក់ដឹកនាំក្រសួងការបរទេសប្រទេសអាស៊ាន និងប្រទេសមហាអំណាច និងប្រទេសអ្នកមានមួយចំនួនត្រឡប់ទៅមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព និងទទួលបានផ្លែផ្ការដ៏ត្រចាក់ត្រចង់។
ឯកឧត្តម បានថ្លែងថា ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីដែលសម្តេចទទួលសញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២យ៉ាងដូច្នេះដែរថា សន្តិភាពពិតជាមានការចាំបាច់បំផុតក្នុងការអភិវឌ្ឍប្រទេស ហើយប្រសិនបើកម្ពុជាពុំមានសុខសន្តិភាពពិតប្រាកដនេះទេ កម្ពុជាក៏មិនអាចរៀបចំកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកជាមួយប្រទេសមហាអំណាច និងប្រទេសអ្នកមាននៅលើពិភពលោកនេះបានដែរ ខណៈប្រមុខការទូតប្រទេសមហាអំណាច និងអ្នកមានទាំងនោះបានមកប្រជុំនៅកម្ពុជាដោយផ្ទាល់នោះ។ នេះហើយសន្តិភាព









