
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។
លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។
លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។
លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕
