រឿ​ម ចាន់​រឿន បង្ហើប​ការ​តស៊ូ​មុន​ក្លាយ​ជា​ខ្សែ​ការពារ​ស្នូល​មួយ​រូប​នៅ​ទ័ព​

2021/04/27 09:59:58 am        100

​បាល់ទាត់៖ មុន​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ទៀងទាត់ ​សម្រាប់​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ​ដូច​បច្ចុប្បន្ន ​ខ្សែ​ការពារ រឿ​ម ចាន់​រឿន បាន​ឆ្លងកាត់​ការ​តស៊ូ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​។​ ​ចាក​ចេញពី​ស្រុកកំណើត​ឯ​ខេត្ត​បាត់ដំបង​ក្នុង​ឆ្នាំ​២០១៤​ ដើម្បី​មក​បន្ត​ការសិក្សា​កម្រិត​មហា​វិទ្យាល័យ ​ចាន់ ​រឿន ​ត្រូវ​បាន​ណែនាំ​ពី​សំណាក់​រៀមច្បង​មួយ​រូប​ ឲ្យ​ចូល​សាក​ល្បង​សមត្ថភាព​នៅ​សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ (​កាល​ណោះ​នៅ​ឈ្មោះ​​ជា​ក្លិប​បាល់ទាត់​កង​ក្រសួងការពារជាតិ​) ​ហើយក៏​ទទួល​បាន​ឱកាស​ចូល​ក្រុម​ធំ​ក្នុង​រដូវ​កាល​២០១៥​។​

​ខ្សែ​ការពារ​ស្លាប​ខាងលើ​រំឭក​ថា ទម្រាំ​អាច​ទទួល​បាន​ទំនុក​ចិត្ត​ពី​ថ្នាក់ដឹកនាំ​ និង​គ្រូ​បង្វឹក​បែបនេះ គេ​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ ព្រោះ​ការ​ឈាន​ជើង​ចូល​លក្ខណៈ​អាជីព​ដំបូង គឺ​ចំ​ពេល​គេ​មាន​អាយុ​ច្រើន​បន្តិច​ទៅ​ហើយ ​ហើយក៏​មិន​សូវ​មាន​ទេពកោសល្យ​ខ្លាំង​ក្នុង​ការ​លេង​ផ្លូវការ​ដែរ​។​ ​ចាន់​ រឿន រៀប​រាប់​ថា កាល​ចូល​ដំបូង​ៗ​មានការ​លំបាក​ច្រើន គេ​មើល​មក​យើង គិត​ថា​ប្រហែល​​ទៅ​មិន​រួច​ទេ​។ ដុង​បាល់ទាត់​ពី​កំណើត​ក៏​មិន​សូវ​មាន ​ហើយ​ចូល​លេង​បាល់ទាត់​ក៏​ធំ​ទៅ​ហើយ​ដែរ ពេល​មកពី​ខេត្តអាយុ​១៧-១៨ ​ហើយ​ហ្នឹង​។ ​ដល់ពេល​យើង​ទទួល​បាន​ការណែ​នាំ​ពី​គ្រូ យើង​ក៏​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួនឯង ​ងើប​ពី​ព្រលឹម​ហាត់​ខ្លួនឯង​អ៊ី​ចឹង​ទៅ ថ្ងៃ​ហាត់​ជាមួយ​ក្រុម ហើយ​ទោះ​គេ​សម្រាក​យើង​នៅតែ​ហាត់ ថ្ងៃ​សៅរ៍ អាទិត្យក៏​នៅតែ​ហាត់​។ ខិតខំ​ និង​ព្យា​យាម​ធ្វើតាម​អ្វី​ដែល​គ្រូ​ចង់បាន​។

មួយ​ទៀតគឺ​មាន​វិន័យ​ចំពោះ​ខ្លួនឯង ​ហើយ​គោរព​វិន័យ​ក្រុម និង​ក្លិបទើប​ទទួល​បាន​ផល​ពី​ការ​ប្រឹង​ប្រែង​។​ គួរ​ដឹង​ដែរ​ថា ​ក្នុង​ឆ្នាំ​២០១៥​ ដែល​ឆ្នាំ​ដំបូង​នៃ​អាជីព​បាល់ទាត់ រឿ​ម ចាន់​រឿន​ ត្រូវ​បាន​កោះហៅ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៩​ឆ្នាំ​ចេញទៅ​ប្រកួត​ជើងឯក AFF U19 Championship នៅ​ប្រទេស​ឡាវ​។ មួយ​ឆ្នាំ​ក្រោយមក​គេ​ក៏​ជាប់​ក្រុម​ធំ​ជម្រើស​ជាតិ ​ដែល​កាលណោះ​ដឹកនាំ​ដោយ លោក Lee Tae-hoon៕

​អត្ថបទ​៖ CNCC  

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        310
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        385

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm