ពិភពលោក៖ អ្នកជំនាញ និងមន្ត្រីមកពីជុំវិញពិភពលោក បានបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយចិនតែមួយ និងប្រឆាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ក្នុងសប្ដាហ៍នេះមកកាន់កោះតៃវ៉ាន់របស់ប្រទេសចិន។

លោក Fabio Massimo Parenti អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថាន Lorenzo de 'Medici បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់គឺជាការបង្ករឿងចំពោះប្រទេសចិន ហើយមិនអើពើទៅនឹងគោលការណ៍ជាមូលដ្ឋានដែលមានយ៉ាងទូលំទូលាយ នៅក្នុងសហគមន៍អន្តរជាតិ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi អាចនឹងបង្កផលវិបាកធ្ងន់ធ្ងរ និងជាការបង្ករឿងទាំងស្រុងចំពោះប្រទេសចិន។ វាគឺជាការឯកភាពរបស់សហគមន៍អន្តរជាតិដែលថា កោះតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ លោក Chas W. Freeman Jr. អតីតឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិបាននិយាយថា ដំណើរទស្សនកិច្ចដោយមិនទទួលខុសត្រូវរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់គឺដើម្បីបម្រើរបៀបវារៈនយោបាយផ្ទាល់ខ្លួនរបស់លោកស្រី។
ការស្វែងយល់ពីសារៈសំខាន់នៃគោលការណ៍ចិនតែមួយ គឺជាមូលដ្ឋានសម្រាប់ការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងចិន-អាមេរិក។ លោកស្រីបានប្រកាន់ខ្ជាប់ និងប្រើប្រាស់ប្រទេសចិនជាកូនអុកនយោបាយសម្រាប់អាជីពរបស់លោកស្រី។ លោក Carlos Alzugaray អ្នកការទូតជើងចាស់ និងជាអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិបាននិយាយថា សហរដ្ឋអាមេរិកគួរតែស្វែងរកកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ហើយបន្តស្វែងរកសន្តិភាព និងមិត្តភាព។ ជាក់ស្ដែងដំណើរទស្សនកិច្ចនេះផ្ទុយទៅនឹងការសម្រេចរបស់ពិភពលោក។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទទួលស្គាល់ថា មានចិនតែមួយនៅលើពិភពលោក។ កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយបញ្ហាកោះតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន៕
អត្ថបទ៖ ប៊ុនថន