អ៊ីតាលី៖ ក្រុមអ្នកទេសចរ និងពលរដ្ឋក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ទទួលរងកម្តៅក្តៅខ្លាំងកាលពីថ្ងៃសុក្រ ខណៈអាកាសធាតុក្តៅបន្តនៅទូទាំងប្រទេស។ ក្រសួងសុខាភិបាលអ៊ីតាលីបានចេញការព្រមាន ទាក់ទងនឹងសីតុណ្ហភាពខ្ពស់ដែលរំពឹងទុកនៅចុងសប្តាហ៍នេះ។

នៅក្នុងទីក្រុងរ៉ូម ពលរដ្ឋ និងអ្នកទេសចរទទួលបានប្រភពទឹកជាច្រើនកន្លែង ដែលដាក់នៅទូទាំងទីក្រុងដើម្បីកាត់បន្ថយកម្តៅ។ ទីក្រុងចំនួន 16 រួមទាំងតំបន់ទេសចរណ៍ពេញនិយមដូចជាទីក្រុង Rome, Florence និង Palermo ត្រូវបានដាក់ក្នុងបញ្ជីនៃការជូនដំណឹងពណ៌ក្រហម ខណៈសីតុណ្ហភាពបានឡើងលើសពី 40អង្សាសេ។ ការព្រមានពណ៌ក្រហមអំពីកម្ដៅក្ដៅខ្លាំងបង្ហាញពីលក្ខខណ្ឌធ្ងន់ធ្ងរ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាជនទូទៅ។ ទីក្រុងមួយចំនួនទៀតនៅភាគខាងជើង និងភាគកណ្ដាលប្រទេសអ៊ីតាលី បានទទួលការព្រមានអំពីការប្រកាសអាសន្នទាក់ទងនឹងអាកាសធាតុនៅចុងសប្តាហ៍នេះ៕
អត្ថបទ៖ ប៊ុនថន