អ្នកជំនាញទេសចរណ៍ ស្នើអាស៊ានអនុវត្តគោលការណ៍​ទេសចរណ៍​ឱ្យ​ខ្ជាប់ខ្ជួន​ដើម្បី​ប្រយោជន៍​អាស៊ាន

2022/08/06 08:53:37 pm        1.1 K

ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ចប់ទៅ អ្នកជំនាញទេសចរណ៍ បាន​ស្នើអាស៊ានសាមគី្គគ្នា ​គោរពគោលការណ៍កិច្ចសហប្រតិបត្តិការនានារបស់អាស៊ាន ឲ្យបាន​ពេញលេញ ​ដើម្បីជំរុញកំណើនទេសចរណ៍សេដ្ឋកិច្ច និងរក្សាស្ថេរភាពនយោបាយនៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ បានចេញសេចក្តីថ្លែងការណ៍រួមដោយបាន​ឯកភាព​អនុវត្តគោលការណ៍កិច្ចសហប្រតិបត្តិការចំនួន១១៩ នៅក្នុងនោះរដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បានគាំទ្រលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥​ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរួមមានការប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញជាបណ្តើរៗ ក្នុងគោលបំណង​បង្កើន​ល្បឿន​ដល់​ដំណើរការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់ ​និងពង្រឹងនិរន្តរភាព និងភាពធន់នៃវិស័យនាពេលអនាគតផង។

លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានគាំទ្រការអនុម័តគោលការណ៍ណែនាំអាស៊ាន​ស្តីពី​អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញនិងសហគមន៍ ក្នុងឧស្សាហកម្មទេសចរណ៍ រួមជាមួយ​នឹងការដាក់ឱ្យប្រើប្រាស់ត្រាធ្វើដំណើរប្រកបដោយសុវត្ថិភាពអាស៊ាន “សុវត្ថិភាព និងកក់ក្តៅ” គោលការណ៍ណែនាំអាស៊ាន ​ស្តីពីការទទួលស្គាល់ការសិក្សាទុកជាមុន និងការបោះពុម្ពផ្សាយ​ស្តង់ដារ​ទេសចរណ៍សហគមន៍អាស៊ានលើកទី២​ ដែលនឹងជួយបង្កើនទំនុកចិត្ត គុណភាពសេវា​កម្មទេសចរណ៍ ​ឆ្ពោះទៅកាន់គោលដៅទេសចរណ៍សុវត្ថិភាព​ក្នុងតំបន់អាស៊ានរួមគ្នាតែមួយ។

លោក ធួន ស៊ីណាន​ ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិច PATA ប្រចាំនៅកម្ពុជា បានថ្លែង​ស្នើឲ្យអាស៊ាន រួមគ្នាអនុវត្តគោលការណ៍កិច្ចសហប្រតិបត្តិការនានា ដែលអាស៊ានបានឯកភាព​គ្នា​ដាក់ចេញដើម្បីអនុវត្ត ហើយតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥​ដែលកម្ពុជា​ធ្វើជាប្រធាននេះ ​ក៏នឹងជម្រុញឲ្យអាស៊ានសាមគី្គគ្នាជម្រុញការស្តារវិស័យទេសចរណ៍ សេដ្ឋកិច្ច​និងស្ថេរភាពនយោបាយក្នុងតំបន់អាស៊ានឲ្យល្អប្រសើរឡើងវិញ។

បណ្ឌិត គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ​ក៏បានថ្លែងដែរថា កិច្ចប្រជុំរដ្ឋ​មន្ត្រី​ការបរទេសអាស៊ាន អាស៊ានបូក ​និងអាស៊ានដៃគូនេះ គឺពិតជាសារសំខាន់ខ្លាំងណាស់ ជាពិសេស​ជម្រុញ​ការដោះស្រាយវិបត្តិនានា​របស់​អាស៊ាន​ដើម្បីជម្រុញ​ប្រជាជាតិអាស៊ីអាគ្នេយ៍​រស់​នៅប្រកប​សុខសន្តិភាព ​និងការជម្រុញឲ្យថ្នាក់ដឹកនាំបណ្តាប្រទេស​ជម្រុញ​ការដករបាំងការ​ធ្វើ​ដំណើរ​អន្តរជាតិ​ឲ្យបានច្រើនថែមទៀត​ ដែលនឹង​ជម្រុញកំណើនទេសចរណ៍ និងកំណើនសេដ្ឋកិច្ច​មក​កម្ពុជា និងក្នុងតំបន់ផងដែរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ ​ក៏ជាព្រឹត្តិការណ៍ទេសចរណ៍​លំដាប់ខ្ពស់និង​មាន​សក្តានុពល​ខ្លាំងណាស់​ ហើយកម្ពុជាទទួលបានផលចំណេញច្រើន ពិសេសការជំរុញផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា​ និងបង្ហាញឲ្យគោលដៅទេសចរណ៍មានសុខសុវត្ថិភាព៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm