ស៊ីហ្គេម៖ សមាគមកីឡាកម្សាន្ត និងអេឡិចត្រូនិចវៀតណាមបានបញ្ជាក់ថា វិញ្ញាសាក្នុងប្រភេទកីឡាអេឡិចត្រូនិចនឹងមានច្រើន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២១ ខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ថា វិញ្ញាសាសរុប ១០ ស្មើនឹងមេដាយមាស ១០គ្រឿងនឹងត្រូវដាក់ឲ្យប្រកួតប្រជែងនៅចុងឆ្នាំនេះ។ ពោលច្រើនជាងស៊ីហ្គេម២០១៩ នៅប្រទេសហ្វីលីពីន ៤វិញ្ញាសា។

ក្នុងចំណោមនោះមានវិញ្ញាសា League of Legend លេងនៅលើកុំព្យួរទ័យ ព្រមទាំងវិញ្ញាសា Wild Rift បុរស-នារីតាមទូរស័ព្ទដៃ។ ចំនែកវិញ្ញាសាផ្សេងទៀតដែលលេងលើប្រព័ន្ធទូរស័ព្ទដៃ រួមមាន Mobile Legends: Bang Bang, Arena of Valor និង Free Fire ព្រមទាំងការប្រកួតឯកត្តជន និងក្រុមលើ PUBG Mobile។ ក្រៅពីនេះក៏នៅមាន FIFA Online 4 ក៏ត្រូវដាក់ឲ្យប្រកួតលើកុំព្យួរទ័យរួមជាមួយ Cross Fire។ សូមជម្រាបជូនថា ការប្រកួតនេះនឹងលេងនៅមជ្ឈមណ្ឌលសន្និបាតជាតិទីក្រុងហាណូយ៕
អត្ថបទ៖ គង់ ហួន