អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ប្រកា​ស​បទ​ឈប់​បាញ់​នៅ​តំបន់ Gaza ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​

2022/08/08 04:44:45 pm        465

​អ៊ីស្រាអែល៖ បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​បាន​ចាប់ផ្ដើម​កាលពី​យប់​ថ្ងៃអាទិត្យ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ជិត​ ៣​ថ្ងៃ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​តំបន់ Gaza​។​ ​កិច្ចព្រមព្រៀង​ក្រោម​ការ​សម្រប​សម្រួល​ដោយ​ប្រទេស​អេ​ហ្ស៊ី​ប បាន​បង្កើន​ក្ដី​សង្ឃឹម​ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​នៅ​តាម​ព្រំដែន​តំបន់ Gaza​ ជាង ​១​ឆ្នាំ​មកនេះ​។

អ្នកនាំពាក្យ​ក្រុម​អ៊ីស្លាម​ជី​ហាដ (Islamic Jihad) លោក Tareq Selmi បាន​និយាយថា យើង​កោតសរសើរ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​អេ​ហ្ស៊ី​ប ដែល​បាន​ព្យាយាម​ក្នុង​ការ​បញ្ចប់​ការឈ្លានពាន​របស់​អ៊ីស្រាអែល ប្រឆាំង​នឹង​ប្រជាជន​របស់​យើង​។ ការ​ប៉ះ​ទង្គិច​គ្នា​លើកដំបូង​បាន​ផ្ទុះឡើង​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ីស្លាម​ជី​ហាដ​ដែល​បាន​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Gaza កាលពី​សុក្រ​សប្ដាហ៍​មុន។ ទោះបីជា​មហាអំណាច​ពិភពលោក​ព្រួយបារម្ភ​ក៏ដោយ ជម្លោះ​នេះ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​ហា​ម៉ាស​ (Hamas) ដែល​ជា​ក្រុម​អ៊ីស្លាម​និយម​គ្រប់គ្រង​នៅ​តំបន់ Gaza និង​ជា​កម្លាំង​ខ្លាំង​ជាង​ក្រុម​ជី​ហាដ​អ៊ីស្លាម​គាំទ្រ​ដោយ​អ៊ីរ៉ង់ បាន​នៅ​ស្ងៀម​រហូត​មក​ដល់​ពេល​នេះ​។​

​ក្រុម​មន្ត្រី​តំបន់ Gaza បាន​និយាយ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ៣១​នាក់​យ៉ាងហោចណាស់ ១​ភាគ​៣​ នៃ​ពួកគេ​ជា​ជន​ស៊ីវិល​បាន​ស្លាប់​។ កាលពី​ថ្ងៃអាទិត្យ អ្នក​កាន់ទុក្ខ​រាប់​ពាន់​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​សព មេបញ្ជាការ​ជាន់ខ្ពស់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ជី​ហាដ​ប៉ា​ឡេ​ស្ទី​ន និង​មនុស្ស ​៦​នាក់​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដូចគ្នា​លើ​ទីក្រុង Rafah។ អ៊ីស្រាអែល​និយាយ​ថា ប្រព័ន្ធ​ការពារ Iron Dome របស់​ខ្លួន​បាន​ចាប់​ស្ទាក់​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត​ប្រហែល​៩៧% ដោយ​ជោគជ័យ​ដែល​តម្រង់​មក​លើ​ទីក្រុង​នានា ​ក្រោយ​ការ​បាញ់​ស្រោច​កាលពី​ចុង​សប្ដាហ៍​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៣១​នាក់​ស្លាប់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm