ក្រសួងបរិស្ថាន ផ្ដល់យានយន្ត និងឡដុតសំរាម ដល់រាជធានីខេត្ត ដើម្បី​ពង្រឹង​ភាព​ជា​ម្ចាស់​នៃ​ការ​គ្រប់​គ្រង​សំរាម

2022/08/08 05:57:53 pm        575

ភ្នំពេញ៖ ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២១-២០២២ បានផ្តល់រថយន្តដឹកសំរាម សំណល់រឹង ចំនួន ៥៨គ្រឿង ឡដុតសំរាម ៦០គ្រឿង ម៉ូតូកង់បី ១១៨គ្រឿង និងសម្ភារគាំទ្រជាច្រើន ជូន​ដល់​រដ្ឋ​បាល​ក្រុង ស្រុក អង្គភាព និងប្រតិបត្តិករមួយចំនួន ដើម្បីពង្រឹងភាពជាម្ចាស់ នៃការគ្រប់​គ្រង​សំរាម​សំណល់​ទីប្រជុំជនប្រកបដោយនិរន្តរភាព ។ 

យោងតាមបណ្ដាញហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ បាន​ឲ្យ​ដឹង​ថា មធ្យោបាយ និងសម្ភារទាំងអស់នោះ បាននិងកំពុងត្រូវប្រើប្រាស់ ចូលរួមសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាម សំណល់រឹងនៅទូទាំងប្រទេស ក្នុងគោល​បំណង​រួម​គ្នា​គាំទ្រ​ការ​រស់​នៅ​ស្អាត ភូមិឋានស្អាត ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និង​ទស្សន​វិស័យ របស់រាជរដ្ឋាភិបាល ។

ក្រសួងបន្តថា ការផ្ដល់នេះ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកប​ដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព សំដៅបាននូវសោភ័ណភាព កិច្ចគាំពារ​បរិស្ថាន សុខភាពសាធារណៈ និងបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់​តែ​មាន​បរិស្ថាន​ស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភ័ណភាព ទាក់ទាញ ស្រប​ទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស ។

ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន បានផ្តល់ការបណ្តុះបណ្តាល ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើ​បច្ចេកទេស ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងគម្រោងរៀបចំទីលានចាក់សំរាម តាម​ខ្នាត​បច្ចេក​ទេសផងដែរ ។

ក្នុងនោះរដ្ឋបាលក្រុង ស្រុកមួយចំនួន បាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការ​គ្រប់គ្រង​សំរាម សំណល់រឹងទីប្រជុំជន បានល្អប្រសើរ និងមួយចំនួនទៀត កំពុងឈានឆ្ពោះ ទៅ​រក​ការ​គ្រប់​គ្រង​សំរាម សំណល់រឹង ប្រកបដោយប្រសិទ្ធភាព ក្នុងពេលអនាគតខាងមុខ ដើម្បី​ឈាន​ទៅ​ធ្វើ​ភាព​ជា​ម្ចាស់ នៃការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ប្រកបដោយនិរន្តរភាព ៕  អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        106
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm