Haaland ស៊ុត​បាន​ពីរ​គ្រាប់​ក្នុង​ប្រកួត​ដំបូង​នៅ EPL ខណៈ Man City យកឈ្នះ​នៅ​ដី West Ham

2022/08/08 06:00:58 pm        183

​​បាល់ទាត់៖ ​ក្របខណ្ឌ English Premier League បានចាប់ផ្តើម​ចុង​សប្តាហ៍​កន្លងទៅ​ ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក Manchester City រកបាន​បី​ពិន្ទុ​ក្នុង​សប្តាហ៍​ទី១ តាមរយៈ​ជ័យជំនះ​នៅ​ទឹកដី​របស់​ក្រុម​ញញួរ​ធំ West Ham ២-០ យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​។

​​ខ្សែប្រយុទ្ធ​ចំនូល​ថ្មី Erling Haaland ដែល​ផ្លាស់​ពី Dortmund រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ក្នុង​ប្រកួត​ដំបូង​របស់ខ្លួន ​នៃ​ការចាប់ផ្តើម​អាជីព​នៅ​ក្របខណ្ឌ English Premier League​។ ​គ្រាប់​ដំបូង​កើតឡើង​នៅ​នាទី​ទី៣៦ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ និង​គ្រាប់​ទី​ពីរ​នៅ​វគ្គ​ទី២ នាទី​ទី៦៥​។ ​​លទ្ធផល​សំខាន់ៗ​ផ្សេងទៀត​រួមមាន Manchester United បើក​រដូវ​កាល​ថ្មី​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Erik ten Hag បាន​ត្រឹម​ខកបំណង​ក្រោយ​ចាញ់​ក្រុម​ភ្ញៀវ Brighton ១-២ ក្នុង​ទឹកដី​ខ្លួនឯង​។ ​​Cristiano Ronaldo មិនបាន​ចាប់ផ្តើម​ជា​កីឡាករ ១១នាក់​ដំបូង​ឡើយ តែ​ត្រូវ​ផ្លាស់ប្តូរ​ចូល​នៅ​វគ្គ​ទី២ បន្ទាប់ពី Brighton នាំមុខ ២គ្រាប់​ទៅហើយ​នៅ​វគ្គ​ទី១​។ ​​Pascal Gross រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​ឱ្យ Brighton មុនពេល​ដែល Manchester United តប​បាន​មួយ​គ្រាប់​វិញ​នៅ​វគ្គ​ទី២ ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Mac Allister​។

​​សរុប​មកវិញ​ក្រុម​ដែល​ទទួលបាន​បី​ពិន្ទុ​ក្នុង​សប្តាហ៍​ដំបូង​រួមមាន Spurs ដែល​វាយបក​យកឈ្នះ Southampton ៤-១, Arsenal ឈ្នះ​នៅ​ទឹកដី Crystal Palace ២-០, ក្រុម​ឡើង​ថ្មី Bournemouth យកឈ្នះ Aston Villa ២-០, Manchester City ឈ្នះ​នៅ​ទឹកដី West Ham, ក្លិប​អ្នកមាន​ថ្មី Newcastle United ឈ្នះ Nottingham Forest ២-០, Brighton ដែល​ឈ្នះ​នៅ​ទឹកដី Manchester United, Leeds United យកឈ្នះ Wolves ២-១ និង Chelsea យកឈ្នះ​នៅ​ទឹកដី Everton ១-០​។ ​​មាន​ពីរ​គូ​ដែល​ស្មើគ្នា​គឺ Leicester City ស្មើគ្នា ២-២ ទល់នឹង Brentford យប់មិញ ខណៈ Fulham ស្មើគ្នា ២-២ ទល់នឹង Liverpool កាលពី​ព្រលប់​ថ្ងៃ​សៅរ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm