ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អំពាវនាវដល់ម្ចាស់រោងចក្រចូលជាសមាជិកសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ និងភាពរីកចម្រើន

2022/08/08 07:13:58 pm        365

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្នមន្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នៅរាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធបតីភាពក្នុងពិធីចុះអនុស្សរណៈការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការជំរុញនិងលើកកម្ពស់ជាមួយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា។ 

ពិធីចុះអនុស្សរណៈការយោគយល់គ្នា(MoU)នេះ ធ្វើឡើងដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មានការចូលរួមពីលោកជំទាវ ខា ឡេង តំណាងឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តមបណ្ឌិត សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ,ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ,លោកឧកញ៉ា ជា សឿន អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកស្រី Jenny Anne Hickey អនុប្រធានកម្មវិធី ILO-BFC និងវត្តមានអ្នកតំណាងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប រួមទាំងសមាគមអាជីវកម្ម និងក្រុមហ៊ុនដៃគូផ្សេងៗជាច្រើនទៀត។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ការសម្ពោធសមាគមនេះ ពិតជាបង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំពីធុរជន និងវិនិយោគិន ចំពោះរាជរដ្ឋាភិបាល ដែលតែងតែលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់ វិស័យឯកជន និងវិនិយោគិន ដែលមានបំណងបណ្តាក់ទុន រួមចំណែកអភិវឌ្ឍប្រទេសជាតិ។

លោកជំទាវបានបង្ហាញការគាំទ្រចំពោះការបង្កើតសមាគមនេះឡើង ព្រោះសមាគមនេះ ដើរតួជាអន្តរការី ដែលដឹកនាំ សម្របសម្រួល ជួយឧបត្ថម្ភគាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័ន ឯកជនដែលពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេស បម្រើផលប្រយោជន៍ដល់សមាជិក និងជួយជំរុញវិស័យផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែកឱ្យរីកចម្រើនថែមទៀត រួមចំណែកក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យឧស្សាហកម្ម ផលិតផលធ្វើដំណើរ និងស្បែកនៅក្នុងប្រទេសកម្ពុជាទាំងការផលិត ការលក់ក្នុងស្រុក និងនាំចេញទៅបរទេស។

លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសអចិន្ត្រៃយ៍ សមាគមផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា បានមានប្រសាសន៍ថា រោងចក្រតូចធំ បានរីកដុះដាលជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ហើយតម្រូវការនៃការបង្កើតឲ្យមានឯករាជ្យភាព ក្នុងវិស័យផលិតនៃផលិតផលនីមួយៗ កាន់តែកើនឡើង ដែលជាហេតុធ្វើឲ្យមានភាពចាំបាច់ ក្នុងការបង្កើតសមាគមដាច់ដោយឡែកផ្សេងៗគ្នា ដើម្បីផ្ដោតលើផលិតផលនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកថា ដោយវិស័យផលិតកាបូបមានការកើនឡើង គួរឲ្យកត់សម្គាល់បែបនេះហើយ ជាហេតុនាំឲ្យមានការគាំទ្រ ក្នុងការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះឡើង ដែលនឹងដើរតួនាទីជាវេទិការួម ក្នុងការប្រមូលផ្ដុំរោងចក្រ-សហគ្រាស ដែលផ្ដោតលើការផលិតកាបូបផលិតផលធ្វើដំណើរ។

គួរបញ្ជាក់ថា ការវិនិយោគនៅប្រទេសកម្ពុជា នៅមានស្ថិរភាព និងកំណើនគួរឲ្យកត់សម្គាល់ ទោះមានផលរំខានខ្លះដោយកូវីដ-១៩ក៏ដោយ ។លទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងទំនុកចិត្ត ជូនអ្នកវិនិយោគបរទេសនិងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការិនី ក្នុងប្រទេសកម្ពុជារាប់សែននាក់៕




 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm