រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យបិទដេប៉ូខ្សាច់នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ បន្ទាប់ពីបង្កភាពអសកម្មយូរឆ្នាំមកហើយ

2022/08/08 09:20:59 pm        1.3 K

ភ្នំពេញ៖​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។

លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើង​តាម​បទ​បញ្ជារបស់ឯកឧត្ដម ឃួង ស្រេង ​ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំ​របស់រដ្ឋបាល​រាជធានីភ្នំពេញ ​ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់​ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។

លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ ​គឺត្រូវបិទទាំងស្រុងតែម្តង មិនទុក​ឱ្យដេប៉ូខ្សាច់ទាំងនេះ ​បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ​ហើយរាល់រចនាសម្ព័ន្ធ ​ដែលខូចខាត ដូចជា លូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ​កើបដីខ្សាច់​ចេញ​ពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។

លោក បានបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ​ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ​ធ្វើការ​ណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឱ្យម្ចាស់ដេប៉ូមាន​ម៉ាស៊ីន​លាងកង់រថយន្ត ​និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ​ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់​អាជីវកម្មនៅតែអនុវត្តមិនបានល្អ​ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។

គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុង​ធ្វើ​អាជីវកម្ម​តែ៤ ទីតាំងប៉ុណ្ណោះ៕អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមពិធីលៀងសាយភោជន៍ អបអរនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR ចូលចតជាលើកដំបូងនៅមូលដ្ឋានសមុទ្ររាម ដើមហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា
2026/08/20 10:26:11 pm        135
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង គឺដើម្បីដឹងចំនួនពិតប្រាកដ និងរៀបចំដាក់មន្ត្រីឱ្យចំគោលដៅកំណែទម្រង់
2026/08/20 08:30:48 pm        163
កម្ពុជា-អាម៉េរិក បង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនឆ្លងដែន : ចាប់ខ្លួនជនបរទេសជាច្រើននាក់ រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនច្រើនជាង១តោន និងគ្រឿងញៀនខុសច្បាប់ជាង២០០គីឡូក្រាម
2026/08/20 08:20:42 pm        211

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ចូលរួមពិធីលៀងសាយភោជន៍ អបអរនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR ចូលចតជាលើកដំបូងនៅមូលដ្ឋានសមុទ្ររាម ដើមហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា

2026/08/20 10:26:11 pm
​កូដកម្មនៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល បណ្តាលឱ្យការធ្វើដំណើរច្របូកច្របល់
2026/08/20 08:51:02 pm
​មេដឹកនាំគណបក្សកាន់អំណាច លោក Mirza Fakhrul ត្រូវ​បានជ្រើសរើសជា​ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស
2026/08/20 08:48:58 pm
​ឥណ្ឌា និងជប៉ុនចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខដែនសមុទ្រ ខណៈប្រមុខការពារជាតិជួបគ្នានៅទីក្រុងញូវដេលី
2026/08/20 08:43:15 pm
​EU អំពាវនាវឱ្យមានភាព​អត់ធ្មត់ និងដំណើរការ​ការទូតថ្មី ជុំវិញ​ភាពតានតឹងអ៊ីរ៉ង់
2026/08/20 08:42:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm