ជឺជីតស៊ូ៖ កំពូលកីឡាករកីឡាជឺជីតស៊ូប្រេស៊ីល Leandro Lo ដែលធ្លាប់ឈ្នះជើងឯកពិភពលោក ៨សម័យនោះបានទទួលមរណៈភាពហើយ ដោយការបាញ់សម្លាប់ពីជនមិនស្គាល់មុខកាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ ៣៣ឆ្នាំដែលមានឈ្មោះពេញ Leandro Lo Pereira do Nascimento បានចូលរួមទស្សនាការប្រគុំតន្ត្រីមួយនៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល មុនពេលមានជម្លោះជាមួយបុរសម្នាក់ និងត្រូវបានបាញ់សម្លាប់ចំក្បាល។ Leandro Lo ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសលជនរងគ្រោះក៏បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា Leandro Lo ត្រូវបានគេស្គាល់ពេញប្រទេសប្រេស៊ីល តាមរយៈស្នាដៃដ៏អស្ចារ្យរបស់គេក្នុងប្រភេទកីឡាជឺជីតស៊ូនេះដោយធ្លាប់ឈ្នះមេដាយមាសពិភពលោក ៨លើក និងពាក់ខ្សែក្រវាត់ខ្មៅតាំងពីឆ្នាំ២០១២៕
អត្ថបទ៖នាង សុភាវុធ