ភ្នំពេញ ៖ ជាមួយនឹងការថ្លែងសារសាទរ ទិវាអាស៊ាន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្ដម Pablo Kang ក៏បានលើកឡើងបន្ថែមថា ឆ្នាំនេះគឺជាឆ្នាំពិសេស សម្រាប់ពួកយើងនៅទីនេះ ក្នុងប្រទេសកម្ពុជា ដោ យសារវាជាឆ្នាំដែលកម្ពុជាជាប្រធានអាស៊ាន នឹងជាឆ្នាំដែលយើងកំពុងប្រារព្ធខួបទី ៧០ឆ្នាំ នៃទំនាក់ទំនងទ្វេភាគីរបស់យើងផងដែរ។
ប្រធានបទអាស៊ានរបស់ប្រទេសកម្ពុជា គឺ « ការដោះស្រាយបញ្ហាប្រឈមជាមួយគ្នា» ពិតជាស័ក្ដិសមនឹងខណៈពេលនេះណាស់ ព្រោះឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹងបញ្ហាយ៉ាងខ្លាំង។
រីករាយទិវាអាស៊ាន ASEAN ៨ សីហា ហើយយើងទន្ទឹងរង់ចាំបន្តគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានពេញមួយឆ្នាំនេះ។
ដោយ៖ គង់ ឌិន
