
អន្ដរជាតិ៖ នៅថ្ងៃចន្ទនេះ ប្រមុខអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានធ្វើការថ្កោលទោសការវាយប្រហារកាលពីពេលថ្មីៗនេះ ទៅលើរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែន។
លោក Guterres បាននិយាយប្រាប់ក្លិបកាសែតជាតិជប៉ុននៅទីក្រុងតូក្យូថា រាល់ការវាយប្រហារណាមួយទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ គឺជារឿងអត្តឃាត ហើយលោកសង្ឃឹមថា ការវាយប្រហារទាំងអស់នេះ នឹងលែងមានបន្តទៀត៕