
អន្ដរជាតិ៖ កិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជិត ៣ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្តីន បានចូលជាធរមានហើយកាលពីយប់ថ្ងៃអាទិត្យ ហើយប្រជាពលរដ្ឋរស់នៅទីក្រុងភាគខាងត្បូង Ashkelon របស់អ៊ីស្រាអែល ដែលរងការបាញ់ផ្លោងគ្រាប់រ៉ុក្កែតចេញពីតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប មានការយល់ឃើញខុសៗគ្នាចំពោះបទឈប់បាញ់ដ៏ផុយស្រួយនេះ ។
អ្នកស្រី Orel Kakuoli គឺជាពលរដ្ឋមួយរូប បាននិយាយថា វាដល់ពេលដែលមានបទឈប់បាញ់ហើយ ។ ចំណែកឯពលរដ្ឋអ៊ីស្រាអែលមួយរូបទៀត បាននិយាយថា វាគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះ ពីព្រោះថា ពួកគេតែងតែបំពានបទឈប់បាញ់ជាញឹកញាប់៕
