ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៥

2022/08/09 02:52:42 am        102

ភ្នំពេញ ៖ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២០-២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៥ នៅសាលសន្នីសីទចតុម្មុខ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងស្ថាប័នឧត្តមមន្រ្តីផ្នែកវប្បធម៌និងសិល្ប: អង្គទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនា មន្រ្តីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងសិស្ស និងនិស្សិតជាច្រើននាក់ថែមទៀត។ 

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណាបានថ្លែងថា ពិធីនេះរៀបចំឡើងក្នុងគោលបំណងសាមគ្គីភាព សហគមន៍តែមួយជោគវាសនារួម តាមរយៈការពង្រីក ការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការសហគមន៍ ទាំងមានបញ្ហាសេដ្ឋកិច្ចនយោបាយ សន្តិសុខសង្គម វប្បធម៌ ។ 

លោកជំទាវ បណ្ឌិតសភាចារ្យ បង្ហាញពីមោទនភាព ដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ហើយកម្ពុជា  ប្តេជ្ញាដឹកនាំកិច្ចប្រជុំអាស៊ាន ក្រោមប្រធានបទ«អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្រាប់ការផ្សះផ្សា សន្តិភាព និងភាពចម្រុងចម្រើន នៅក្នុងតំបន់ទាំងមូលឱ្យទទួលបានជោគជ័យ។

លោកជំទាវ បណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ប៉ុន្មានឆ្នាំថ្មីៗនេះយើងបានកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីការពារនិងរក្សាកេរ្តិ៍ ដំណែល វប្បធម៌ ដ៏សម្បូរបែប និងឱ្យកាន់តែរីកចម្រើន។ 

ជាមួយគ្នានោះយើង ក៏មានកិច្ចការសំខាន់ផ្សេងទៀត ដែលតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ រឹងមាំក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យវប្បធម៌ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់យើងដើម្បីឈានដល់គោលដៅសម្រេចឱ្យបាននូវសហគមន៍ អាស៊ានសង្គម-វប្បធម៌ ឆ្នាំ២០២៥។  ក្នុងក្របខ័ណ្ឌរបស់រដ្ឋមន្ត្រីអាស៊ាន ដែលទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្បៈ យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហានានា ជាពិសេសការទទួលឥទ្ធិពលបច្ចុប្បន្នរបស់COVID-19 ដើម្បីស្វែងរកផ្លូវសម្រាប់វិស័យវប្បធម៌ ដើម្បីឈានទៅមុខក្នុងលក្ខណៈដ៏រស់រវើក និងមានភាពស្វាហាប់ជាងមុន។

លោកជំទាវ រដ្ឋមន្រ្តី សង្ឃឹមថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនត្រឹមតែជាការប្រារព្ធពិធី នៃវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែនឹងពង្រឹងចំណងមិត្តភាពមិត្តភាពវប្បធម៌ ទំនៀមទំលាប់ ដែលអនុញ្ញាតឲ្យយើងផ្លាស់ប្តូរគំនិត និងរៀនសូត្រពីគ្នាទៅ វិញទៅមកដោយអនុលោមទៅតាមស្មារតីអាស៊ាន«ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយសហគមន៍មួយ»។ ពិធីអបអរសាទរទិវាអាស៊ានលើកទី៥៥នេះ មានរៀបចំជាកម្មវិធីសំនួរចម្លើយចំណេះដឹងពីអាស៊ាន,ការសម្តែងទស្សនីយភាព របាំអាស៊ាន ការសម្តែងនិងប្រគុំជូនចម្រៀងអាស៊ាន, ពិព័រណ៍រូបថត សមិទ្ធផលក្នុងក្របខណ្ឌអាស៊ានផ្នែកវប្បធម៌និងសិល្បៈជាដើម។ 

សូមបញ្ជាក់ថា សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយ៥ប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ នៅទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ននេះ អាស៊ានមានសមាជិកចំនួន១០ប្រទេសរួមមាន ប្រទេសប្រ៊ុយណេ , កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។ មកដល់ពេលនេះ អាស៊ានមានប្រជាជនជាង៦៦១លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុប (GDP)ជាង៣ទ្រីលានដុល្លារអាមេរិក និងពាណិជ្ជកម្មលើសពី២,៧ទ្រីលានដុល្លារអាមេរិក៕ អត្ថបទ ៖ រដ្ឋា



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm