ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ​ជាមួយ​អនុរដ្ឋ​មន្រ្តី​ការពារប្រទេសវៀតណាម

2022/08/09 05:23:58 pm        298

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើង​គោក​បាន​ទៅ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​បី​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​​ទី​៧​ ដល់​ថ្ងៃ​ទី៩​ ខែ​សីហា ឆ្នាំ២០២២។

ក្នុង​ដំណើរ​ទស្សនកិច្ចនេះឯកឧត្តមបានជួបពិភាក្សាការងារ​​មួយ​ចំនួនជាមួយ ឧត្តម​សេនីយ៍​ឯក​បម្រុង ង្វៀន តឹនគឿង អនុ​រដ្ឋមន្រ្តីការពារប្រទេស​ និង​ជាប្រធាន​អគ្គសេនាធិការ​ នៃ​កង​ទ័ព​ប្រជាជ​ន​​វៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចជំនួបនោះ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង បានសម្តែង​ការស្វាគមន៍​យ៉ាងកក់​ក្ដៅ​ ចំពោះ​ការ​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវការ ដើម្បីពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ហើយក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម​ផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ភាគី​វៀតណាម​ក៏​បាន​ចូល​រួម​អបអរ​សាទរ​ដល់​កម្ពុជា​ដែល​ទទួល​បាន​នូវ​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អាស៊ាន ​និង​ការរៀបចំការបោះការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំង​ការ​រៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួបលើកទី៤៥ នៃទិវា​ចង​ចាំ​ដំណើ​រ​ឆ្ពោះទៅ​កាន់​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។ ជាមួយ​គ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​បក្ស​ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុង​នាម​ជា​ប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេស​ក្នុង​កាលៈ​ទេសៈ​ដែល​កម្ពុជា​ជួប​ការលំបាក។ លើសពីនេះ ឯកឧត្តម ក៏បា​ន​កត់​សម្គាល់​អំពីការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ នៃ​លទ្ធផលកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ រួមទាំងវិស័យយោធា និង​សន្តិសុខ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

តាមរយៈកិច្ចជំនួបនេះ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែល​កងទ័ព​ នៃ​ប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ហើយ​ក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​ និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែល​ជា​មូលដ្ឋាន​មិន​អាច​ខ្វះ​បាន​ដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅ​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm