វាយកូនបាល់៖ កីឡាករវាយកូនបាល់ប៉ូឡូញ Hubert Hurkacz បានវាយពីក្រោយបរាជ័យសិតដំបូង រហូតយកឈ្នះកីឡាករក្រិក Stefanos Tsitsipas ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Miami Open។ កីឡាករវ័យ ២៤ឆ្នាំប៉ូឡូញ Hurkacz ចាប់ផ្តើមសិតដំបូងមិនបានល្អដោយចាញ់ Tsitsipas ៦-២។

ឈានចូលសិតទី២ Hubert Hurkacz បានយកឈ្នះវិញ ៦-៣ តែសិតចុងក្រោយកាត់សេចក្តី Hubert Hurkacz បានវាយឈ្នះ Breakpoint ដ៏មានសារសំខាន់នៅហ្គេមទី៥ ក្រោយពីការប្រកួតដ៏ស្វិតស្វាញក្នុងសិតនេះ ខណៈសិតចុងក្រោយ Hurkacz បានយកឈ្នះ ១ Breakpoint នោះលទ្ធផល ៦-៤។ នេះជាជ័យជំនះលើកទី២ សំរាប់ Hubert Hurkacz ក្នុងជំនួប ៨លើកជាមួយកីឡាករក្រិក Stefanos Tsitsipas។ កីឡាករលំដាប់លេខ៣៧ Hubert Hurkacz នឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង ក្នុងព្រឹត្តិការណ៍របស់ ATP 1000 Masters ដោយបន្តជួបជាមួយកីឡាកររុស្ស៊ី Andrey Rublev រឺ Sebsatian Korda៕
អត្ថបទ៖នាង សុភាវុធ