ប្រដាល់​សកល​ចង់​សម្រេច​គោលដៅ​មេដាយ​មាស​លើស​ពី ១​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/08/09 05:40:32 pm        441

​ប្រដាល់​សកល៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​នឹង​កំពុង​ពង្រឹង​ការហ្វឹកហាត់​ជាខ្លាំងដល់​ក្រុម​ជម្រើស​ជាតិ​របស់ខ្លួន ទាំង​បច្ចេកទេស និង​ស្មារតី ដើម្បី​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ ពិសេស​មេដាយមាសដែល​សហព័ន្ធ​មាន​មហិច្ឆតា​សម្រេច​ឲ្យ​បាន​លើសពី ១​គ្រឿង។​

​លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់សកលបាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​ស​ន្ទ​ស្សន៍​មេដាយមាស ១​គ្រឿងសម្រាប់​កីឡា​ប្រដាល់​សកល។ ដើម្បី​សម្រេច​គោលដៅ​នេះ សហព័ន្ធ​បានរៀបចំ​យ៉ាង​យកចិត្តទុកដាក់​លើ​ផែនការ​គ្រប់​ជ្រុងជ្រោយ ពិសេស​ការបណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​តែម្ដង។​ ​ជាក់ស្ដែង​សម្រាប់​ផែនការ​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​មាន​កីឡាករ​ខ្មែរ​ម្នាក់​ហាត់​នៅ​ថៃ ហើយ​ម្នាក់ទៀតហាត់​នៅ​វៀតណាម រួមជាមួយ​កីឡាករ​ល្អៗ​មួយចំនួនធំសរុប​មាន ១២​នាក់ដែល​កំពុង​ពង្រឹង​ការហ្វឹកហាត់​ក្នុងស្រុក ជាមួយ​គ្រូបង្វឹក​អន្ដរជាតិ​លោក​ Kkssymhanov Berikbol Amantayevich ​ជនជាតិ​កា​ហ្សា​ក់​ស្ថាន ក្រោម​ការជួយឧបត្ថម្ភ​របស់​ CAMSOC ​ដើម្បី​ត្រៀម​ប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ទន្ទឹងរង់ចាំ​អស់​រយៈពេល ៦៤ឆ្នាំនេះ។​

​អាស្រ័យហេតុនេះ សហព័ន្ធ​នឹង​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ស​ន្ទ​ស្សន៍​មេដាយមាស ដែល​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) យ៉ាងហោច​ដណ្ដើម​ឲ្យ​បាន​មេដាយមាស ១គ្រឿង។ ប៉ុន្ដែ​ជា​គោលដៅ និង​មហិច្ឆតា​របស់​សហព័ន្ធបាន​ប្ដេជ្ញា​ នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​លើស​ផែនការ​នេះ គឺ​ព្យាយាម​ដណ្ដើម​មេដាយមាស​ឲ្យ​បាន ២​គ្រឿង​តែម្ដង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ។​ ​ទន្ទឹង​ការខិតខំ​ប្រឹងប្រែង​នេះ ក្រៅពី​ការបញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ថៃរយៈពេល ២​សប្ដាហ៍ សហព័ន្ធ​នឹង​ប្រឹងប្រែង​ស្វែងរក​ថវិកា ដើម្បី​បាន​បញ្ជូន​កីឡាករ​កម្ពុជា​ចេញទៅ​ប្រកួត​លក្ខណៈ​អន្តជាតិ​ ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​ទទួលបាន​បទពិសោធ​កាន់តែច្រើន ព្រមទាំង​អាច​សម្រេច​គោលដៅ​របស់​ CAMSOC​។ មួយវិញទៀត​សម្រាប់​ឆ្នាំ​២០២២ លោក​ក៏​គ្រោង​ស្នើសុំ​ទៅកាន់​សហព័ន្ធ​កីឡាប្រដាល់​សកល​អន្តរ​ជាតិ ​នូវ​ថវិកា​ទ្រទ្រង់​ដល់​ការរៀបចំ​ការប្រកួត​ប្រដាល់សកល​ក្នុងស្រុក​ឲ្យ​បាន​រៀងរាល់ ២​សប្ដាហ៍​ម្ដង​ចំនួន ៦​លើក​ដូច​កាលពី​ឆ្នាំ​២០២១ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm