ភ្នំពេញ៖ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា បច្ចុប្បន្នកម្ពុជា មានរោចក្រស៊ីម៉ងត៍ចំនួន៥ នៅខេត្តកំពតចំនួន៤ និងខេត្តបាត់ដំបងចំនួន១ ដែលមួយឆ្នាំៗ ផលិតបានស៊ីម៉ងត៍ជាង ៩លានតោន ដោយប្រមូលព័ន្ធសួយសារបានចំណូល ជិត៧លានដុល្លារក្នុងមួយឆ្នាំ ។
ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី៕