បាល់ទាត់៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា ចាប់ផ្តើមធ្វើទំនាក់ទំនងក្នុងការនាំយកអតីតខ្សែប្រយុទ្ធ West Ham, Marko Arnautovic។
អ្នកចាត់ការថ្មីលោក Erik ten Hag ត្រូវបានចោទសួរដោយអ្នកសារព័ត៌មានជុំវិញការផ្ទេរកីឡាករវ័យ ៣៣ឆ្នាំអូទ្រីសរូបនេះ តែអតីតអ្នកចាត់ការ Ajax រូបនេះមិនសង្កត់ធ្ងន់ជុំវិញរឿងនេះ។ Manchester United បានចាប់ផ្តើមរដូវកាលថ្មី ជាមួយនឹងបរាជ័យក្នុងទឹកដីខ្លួនឯងក្រោមស្នាដៃក្រុមភ្ញៀវ Brighton ២-១ ខណៈប្រព័ន្ធប្រយុទ្ធត្រូវបានគេឃើញថា មានបញ្ហាខ្វះចន្លោះច្រើន បើទោះខ្សែប្រយុទ្ធវ័យចំណាស់ Cristiano Ronaldo ផ្លាស់ប្តូរចូលក្តី។
រំលឹកថា Marko Arnautovic ធ្លាប់ជាកីឡាករនៅ Stoke City និង West Ham ស៊ុតបញ្ចូលទី ៤៣គ្រាប់ក្នុងការបង្ហាញខ្លួន ១៨៤ប្រកួត និងបច្ចុប្បន្នជាកីឡាកររបស់ក្លិបអ៊ីតាលី Bologna។ រដូវកាលមុនកីឡាករវ័យ ៣៣ឆ្នាំជំរើសជាតិអូទ្រីសរូបនេះរកបាន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣លើកនៅ Serie A៕
អត្ថបទ៖នាង សុភាវុធ