ភ្នំពេញ៖ ឯកឧត្តម ម៉េង ស័ក្តធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងថា ករណីបាត់ប្រេងកាតកាលពីពេលកន្លងទៅ មិនមានជាប់ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈណាមួយនោះទេ ។
ទន្ទឹមនឹងនោះ ឯកឧត្តម ជៀប សួរ អគ្គនាយក អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានថ្លែងថា កម្ពុជាកំពុងមានចំណុចវិជ្ជមាន ក្នុងដំណើរការ នៃការនាំប្រេង ដែលបានបាត់បង់យកមកវិញ ។
ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចរយ:ពេល៥ឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នាទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
