បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ត្រូវបានគេដឹងថា ជាគោលដៅដែលនឹងអាចចាកចេញពី Paris Saint Germain នៅរដូវក្តៅខាងមុខ បន្ទាប់ពីមានការចង់បានពីបណ្តាក្លិបធំៗជាច្រើននៅអឺរ៉ុប។ ស្របពេលដែល Kylian Mbappe បានបង្ហោះលើបណ្តាញសង្គមរបស់ខ្លួន ពីការធុញថប់ពីអ្នករិះគន់មួយចំនួននោះ សារព័ត៌មាន Dario AS បានចុះផ្សាយថា Paris Saint Germain នឹងអាចអនុញ្ញាតឲ្យ Mbappe ចាកចេញ តែក្នុងតម្លៃចន្លោះពី ១២០ ទៅ ១៥០លានអឺរ៉ូ។

កន្លងមកម្ចាស់ជ័យលាភី World Cup ២០១៨ ជាមួយក្រុមជំរើសជាតិបារាំងរូបនេះ ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបធំពីរនៅអឺរ៉ុបគឺ Real Madrid និង Liverpool។ Kylian Mbappe នឹងឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន នៅរដូវកាលក្រោយនេះហើយ ខណៈរហូតមកដល់ពេលនេះមិនទាន់ការចរចាលើកិច្ចសន្យាថ្មីនៅឡើយ។ រំលឹកថា Mbappe ត្រូវបាន PSG នាំយកពី Monaco ក្នុងតម្លៃ ១៨០លានអឺរ៉ុបកាលពីឆ្នាំ២០១៧៕
អត្ថបទ៖នាង សុភាវុធ