គ.ជ.ប ផ្តើមបណ្តុះបណ្តាលមន្រ្តីឲ្យស្របតាមបច្ចេកវិទ្យា ខណៈការចុះឈ្មោះបោះឆ្នោតមកដល់នៅខែតុលា

2022/08/09 07:03:55 pm        523

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ការរៀបចំបណ្តុះបណ្តាលមន្រ្តី ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋឱ្យស្របតាមបច្ចេកវិទ្យា ខណៈការពិនិត្យនិងការចុះឈ្មោះបោះឆ្នោត នឹងមកដល់នៅខែតុលា។

ថ្លែងប្រាប់ BTV NEWS នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំ​ពាក្យ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គជប បានឲ្យដឹងថា យោងតាមប្រក្រីភាព​នៃការវិវឌ្ឍលើការបោះឆ្នោតនៅកម្ពជា ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានតួនាទីធ្វើបច្ចុប្បន្នភាពតាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ ឯកឧត្តម បន្តថា គ.ជ.ប ចាប់ផ្តើមកិច្ចការ បន្ទាប់ពីប្រតិទិនត្រូវបានសម្រេចនោះ គឺការជ្រើសរើស​មន្រ្តីថ្នាក់ស្រុក រហូតដល់ជ្រើសរើសមន្រ្តីថ្នាក់ឃុំ ​ដើម្បីមានលទ្ធភាពធ្វើការការជ្រើសរើស​មន្រ្តីដែល​មាន​គុណភាព​ឱ្យបម្រើការបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មានតួនាទីក្នុងការបណ្តុះបណ្តាលមន្រ្តីដើម្បីមាន​សមត្ថភាព​ទៅជ្រើសសរើសអ្នកមានសមត្ថភាពឱ្យមកបំពេញការងារក្នុងដំណាក់​កាល​ពិនិត្យបញ្ជី និង​ការ​ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ សំដៅការអនុវត្តរបស់មន្រ្តីទាំងអស់ពីមួយឆ្នាំទៅមួយឆ្នាំ​ស្របតាម​បច្ចេកវិទ្យា។

ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា បើមិនមានការបណ្តុះបណ្តាលបែបនេះទេ នោះនឹងអាចមានផល​អវិជ្ជមាន​រហូតប៉ះពាល់ដល់ដំណើរការបោះឆ្នោត ខណៈការបោះឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត​នឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ហង្ស ពុទ្ធា បន្ថែមថា មកទល់ពេលបច្ចុប្បន្ន គ.ជ.ប មិនទាន់មានការធ្វើទំនើបកម្មនៃការ​ចុះ​ឈ្មោះបោះឆ្នោត​តាមប្រព័ន្ធ​បច្ចេកវិទ្យា ​ឬអនឡាញឡើយ លើកលែង​តែករណីបងប្អូនប្រជាពលរដ្ឋ​មាន​តម្រូវការកែតម្រូវព័ត៌មានរបស់ខ្លួនក្នុង​បញ្ជី​ឈ្មោះបោះឆ្នោតដែល​មានស្រាប់​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់គ.ជ.ប តែប៉ុណ្ណោះ។

ការបើកវគ្គ​បណ្តុះបណ្តាលជូនគ្រូបង្ហាត់​ និងមន្រ្តីគជបស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២២ ​មានរយៈពេល៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ​ខែសីហា ឆ្នាំ២០២២ ខណៈការ​ពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ​និងការ​ចុះឈ្មោះ​បោះឆ្នោត​នឹងប្រព្រឹត្តទៅ​ នាថ្ងៃទី២០ ខែតុលា​ខាងមុខ​៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm