មន្រ្តីជំនាញ៖ យន្តការពង្រឹងអភិបាលកិច្ចទាំងឡាយ ត្រូវការចាំបាច់នូវធនធានមនុស្ស

2022/08/09 08:24:09 pm        544

ភ្នំពេញ៖ យន្តការពង្រឹងអភិបាលកិច្ចទាំង ត្រូវការចាំបាច់ធនធានមនុស្ស ដើម្បីសម្រេចបាននូវ​សមិទ្ធផល ជាក់ស្តែងបម្រើផលប្រយោជន៍ប្រទេសជាតិ។ នេះបើតាមប្រសាសន៍មន្រ្តីជំនាញ នៃក្រសួងមុខងារសាធារណៈ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែសីហានេះ បានអញ្ជើញ​ចូលរួមបិទវគ្គ​បណ្តុះបណ្តាលមន្រ្តី ជាន់ខ្ពស់ថ្នាក់ជាតិជំនាន់៣ និងមន្រ្តីមធ្យមថ្នាក់ក្រោមជាតិ​ជំនាន់៥ និងបើកវគ្គបណ្តុះបណ្តាលមន្រ្តីជាន់ ​ខ្ពស់ថ្នាក់ជាតិជំនាន់៤ នៃក្រសួងបរិស្ថាន។

ឯកឧត្តម បានលើកឡើងថា ការបណ្តុះបណ្តាលមន្រ្តីរាជការនៃក្រសួងបរិស្ថានទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាល ​នៃក្រសួងមុខងារសធារណៈ ​លើជំនាញរដ្ឋបាលទូទៅ ហិរញ្ញវត្ថុ ​សាធារណៈ ​និងមុខជំនាញផ្សេងៗទៀតតាមតម្រូវការចាំបាច់ គឺឈរលើគោលដៅ​ជា​សារវន្ត នៃកំណែទម្រង់សាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែល​ជា​ផ្នែកដ៏សំខាន់ ​នៃអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នង នៃកំណែទម្រង់រដ្ឋស៊ីជម្រៅ ដោយផ្អែក​លើ​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។

មន្រ្តីក្រសួងបរិស្ថាន បានលើកឡើងដែរថា ​ក្រោយបញ្ចប់វគ្គសិក្សានៅសាលាភូមិន្ទរដ្ឋបាល នឹង យកចំណេះដឹងទាំងអស់នេះ ​ទៅពង្រឹងសមត្ថភាពការងារបន្ថែមទៀត ដើម្បីផលប្រយោជន៍​សង្គមជាតិ។

បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល រវាង​ក្រសួងមុខងារសាធារណៈ ​និងក្រសួងបរិស្ថាន នាឆ្នាំ២០១៤មក ​សាលាភូមិន្ទរដ្ឋបាល បាន​រៀបចំបណ្តុះ បណ្តាលមន្រ្តីក្រសួងបរិស្ថានទាំងថ្នាក់ជាតិ ​និងថ្នាក់ក្រោមជាតិ ចំនួន១១វគ្គ ដែលសិក្ខាកាមសរុបជាង ៣០០នាក់៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm