ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​ជុំវិញ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់ Gaza

2022/08/09 09:31:27 pm        581

​UN៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​រៀប​ចំ​ជំនួប​បន្ទាន់​មួយ​ ដើម្បី​ពិភាក្សា​ពី​ស្ថាន​ភាព​ក្នុង​តំបន់ Gaza ដោយមាន​សមាជិក​មួយ​ចំនួន​បង្កើន​ក្ដី​បារម្ភ ស្រប​ពេល​មាន​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​រវាង​អ៊ីស្រាអែល និង​ក្រុម​ជី​ហាដ​អ៊ីស្លាមដែល​ជា​ក្រុម​ប្រដាប់អាវុធ​ប៉ា​ឡេ​ស្ទី​ន បន្ទាប់ពី​ការ​វាយឆ្មក់​តាម​អាកាស​រយៈពេល​ ៣​ថ្ងៃ​របស់​អ៊ីស្រាអែល​លើ​តំបន់​នេះ​។

​ថ្លែង​តាម​វីដេអូ​នៅ​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ ប្រេសិត​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​របស់​អង្គការសហប្រជាជាតិលោក Tor Wennesland បាន​ព្រមាន​ថា បទ​ឈប់​បាញ់​នេះ​ផុយ​ស្រួយ​ណាស់​។ ​អរិភាព​នានា​ដែល​បាន​ផ្ទុះឡើង​ជាថ្មី​នឹង​បង្ក​ផលវិបាក​ដល់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល និង​ធ្វើ​ឲ្យ​ការ​រីក​ចម្រើន​ខាង​នយោបាយ​លើ​បញ្ហា​សំខាន់ៗ​ស្មុគស្មាញ​។​ ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Vassily Nebenzia បាន​សង្កត់​ធ្ងន់​ថា ​ក្រុមប្រឹក្សា​នេះ​មានការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការប្រែប្រួល​ស្ថានការណ៍​នេះ ដែល​អាច​នាំទៅ​ការ​បន្ត​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ពេញបន្ទុក និង​បង្ក​ឲ្យ​ស្ថានភាព​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ថែមទៀត​នៅ​ក្នុង​តំបន់ Gaza​។

​យោង​តាម​អាជ្ញាធរ​សុខាភិបាល​របស់​តំបន់ Gaza ឲ្យដឹងថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់​ ៤៤​នាក់​ជិត​ពាក់​កណ្ដាល​នៃ​ពួកគេ​ជា​ជន​ស៊ីវិលរួម​ទាំង​កុមារ​ ១៥​នាក់​បាន​ស្លាប់ ក្រោយ​អ៊ីស្រាអែល​ចាប់ផ្ដើម​ការ​ទម្លាក់​គ្រាប់បែក​ជា​បន្តបន្ទាប់ ទៅលើ​ទីតាំង​ក្រុម​ជី​ហាដ​អ៊ីស្លាម​ក្នុង​តំបន់ Gaza កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។​ មនុស្ស​រាប់​រយ​នាក់​ក្នុង​តំបន់​នោះ​បាន​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm