ក្រសួងទេសចរណ៍កំពុងសិក្សារៀបចំបណ្ណទស្សនាអង្គរពេញមួយជីវិតសម្រាប់ទេសចរអន្តរជាតិ

2022/08/09 10:59:57 pm        686

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១ នៃ​គណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី០៨ ខែសីហាម្សិលមិញនេះ ក្រុមមន្ត្រីបានពិភាក្សារួមគ្នាជម្រុញបង្កើតកញ្ចប់ទស្សនកិច្ចអង្គរសៀមរាបតម្លៃពិសេស ក្នុងនោះ​ក៏​នឹងជម្រុញរៀបចំបណ្ណចូលទស្សនាអង្គរពេញមួយជីវិតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ក្រសួងទេសចរណ៍​កំពុង​សិក្សា​ជាមួយ​ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ច​ទេសចរណ៍​ពិសេស​សម្រាប់ខេត្តសៀមរាប ហើយនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជ​រដ្ឋាភិបាល​លើសំណើមួយចំនួននេះនៅពេលឆាប់ៗ។

ឯកឧត្តម បន្តថា នៅក្នុងការបង្កើតកញ្ចប់ទស្សនាអង្គរតម្លៃពិសេសនេះ ក្រុមការងារ​អនុគណៈកម្មការ​ផ្សព្វផ្សាយ ​និងទាក់ទាញទេសចរទស្សនាសៀមរាបអង្គរនោះ បានឯកភាពរួមគ្នា​នឹងលើក​សំណើរ​ចំនួន​៤ដាក់​ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចរួមមាន៖១. បង្កើតបណ្ណចូលទស្សនារមណីយដ្ឋាន​អង្គរពេញមួយជីវិត (Angkor Life time Pass) ដែលនឹងមានជាជម្រើសក្នុងការគិតគូរលក់ជាកញ្ចប់​បណ្ណទស្សនា (Angkor Pass Package) ហើយអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់​ផ្សេងៗទៀតពេញមួយជីវិត ​ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព ដែលអនុញ្ញាតឱ្យ​ទេសចរ​អន្តរជាតិអាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍​និង​ចូលទស្សនា​រមណី​ដ្ឋានអង្គរពេញមួយជីវិត ​ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង។ ទី២ . ការដោះស្រាយថ្លៃសំបុត្រទូកទេសចរណ៍តំបន់ចុងឃ្នៀសសម្រាប់ទេសចរជាតិ។ ទី៣. ការជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាប។ និងទី៤. ការជំរុញប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលលក់សំបុត្រ តម្លៃ ទាប នៅកម្ពុជា។

ឯកឧត្តម ថោង ខុន បន្តថា តាមរយៈការបង្កើតកញ្ចប់ទេសចរណ៍នេះ នឹងរួមចំណែកជំរុញ​ចលនា​ទេសចរទៅទស្សនានៅខេត្តសៀមរាប ​ពិសេសគឺការត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ​និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម​លើកទី១២នៅកម្ពុជា ឆ្នាំ២០២៣ខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍ឲ្យក្រុមការងាររួមគ្នាដាក់បញ្ចូល​ការ​បង្កើតព្រឹត្តិ​ការណ៍​និង​ផលិតផលទេសចរណ៍ថ្មីៗ​ដែលទាក់ទាញទេសចរ ​ការពង្រឹងសុវត្ថិភាព គុណភាព សេវាកម្ម អនាម័យ ការស្តារនិងពង្រឹងឡើងវិញ​នូវគុណភាពធនធានមនុស្សផ្នែកជំនាញ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច ​និងការពង្រឹងអនាម័យ សណ្តាប់ធ្នាប់ទីក្រុងជាដើម៕ អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm